ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះអនុវត្តសាលក្រមរបស់តុលាការរិបអូស ផ្ទះ និងដីមួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះអនុវត្តសាលក្រមរបស់តុលាការ រឹបអូសផ្ទះមួយកន្លែង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ គឺភាគីខាងម្ចាស់ផ្ទះបានយល់ព្រមដោយសុំរុះរើអីវ៉ានរយៈពេល២សប្តាហ៍ នៅចំណុចផ្ទះលេខ ៣២Eo ផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

ក្នុងការចុះអនុវត្តដីការបស់តុលាការវិបអូសផ្ទះខាងលើ ដោយមានការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបុរសម្នាក់ដែលតំណាងឲ្យម្ចាស់ផ្ទះខាងលើ និងស្ត្រីចាស់ជរា៤នាក់ ស្នាក់នៅបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ត្រូវរុះរើអីវ៉ាន់។ បើសិនពុំដូច្នេះទេ តុលាការនឹងប្រើវិធានការក្តៅទៅលើភាគីខាងលើ ។

គួរបញ្ជាក់ថា ទីតាំងខាងលើត្រូវតុលាការចេញដីការិបអូសជាលើកទី៣មកហើយ ដោយម្ចាស់ភាគីទាំងម្ចាស់ដើមបណ្ដឹង និងម្ចាស់ចុងបណ្ដឹង ព្រះរាជអាជ្ញា ហ៊ឹង ប៊ុនថន យល់ព្រមឲ្យស្ត្រី៤នាក់ខាងលើស្នាក់នៅបណ្ដោះអាសន្ន និងតវ៉ាក្ដី បើទោះជាមិនបានឈ្នះ ចាញ់ ក៏តុលាការអនុវត្តផ្ទាល់តែម្តង ៕ ស រស្មី

image7

image6

image5

image4

image3

image2

image1

image8


ចែករំលែក៖