ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងបើកបុកផ្លាកប៉ាណូអស់មួយផ្ទាំងក្រឡាប់ផ្ងារជើងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ កាលវេលាម៉ោង ០៣និង៥៦នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងក្រឡាប់ផ្ងារជើងម្ខាង លើសួនពុះចែកទ្រូងផ្លូវខណៈបើកបុកផ្លាកប៉ាណូអស់មួយផ្ទាំងនៅតាមបណ្ដោយផ្លូវ ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ 2BU-4391 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែងោកមួយភាំងរេចង្កូតទៅបុកផ្លាកប៉ាណូអស់មួយផ្ទាំងក្រឡាប់ផ្ងារជើងម្ខាងបណ្តាលឲ្យខូចខាត ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងនាំម្ចាស់រថយន្ត ព្រមទាំងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

ដោយ៖ ជីណា


ចែករំលែក៖