ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋបាន និយាយនៅក្នុងវេទិកាសាធារណៈថា ពួកគាត់មួយក្រុមបាននាំគ្នាចូលទៅក្នុងព្រៃរកជីកទំពាំងកាប់ចុងផ្តៅ និងបេះផ្លែមៀនព្រៃ នៅក្នុងព្រៃចំណុចពូគង់ ស្ថិតក្នុងឃុំស្រែ ព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីយកទៅ លក់នៅផ្សារដើម្បីដោះស្រាយជីវភាព គ្រួសារប្រចាំថ្ងៃ បែរជាលោកមេឃុំស្រែព្រះ ចោទប្រកាន់ពួកគាត់ថា ចូលទៅកាប់បំផ្លាញ ព្រៃឈើនៅម្តុំនោះនិងថែមទាំងចាប់ដក ហូតយកម៉ូតូរបស់ពួកគាត់តាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ទៀតផង។
បើតាមការរៀបរាប់របស់ពួកគាត់នៅ ក្នុងវេទិកាសាធារណៈបានឲ្យដឹងថា នៅ ល្ងាចវេលាម៉ោង៣ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៧ ពួកគាត់បានចេញពីក្នុងព្រៃដើម្បីត្រឡប់ទៅលំនៅដ្ឋានវិញ ស្រាប់តែមកដល់ កន្លែងទុកម៉ូតូស្រាប់តែបាត់អស់ដោយនឹកស្មានថាចោរលួច ។ ភ្លាមនោះពួកគាត់បាន ទូរស័ព្ទទៅបងប្អូនរស់នៅប៉ោដើមស្វាយឲ្យស្វែងរកមើល បើឃើញម៉ូតូមានភិនភាគដូចម៉ូតូរបស់ពួកគាត់សូមឃាត់ទុកសិន ។
ពួកគាត់បានបន្តថា រហូតមកដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៦ ទើបដឹងថា ម៉ូតូរបស់ ពួកគាត់ត្រូវក្រុមសហគមន៍យកមកផ្ញើទុកនៅប៉ុស្តិ៍រដ្ឋបាលស្រែព្រះ ។ បន្ទាប់មកពួកគាត់បានធ្វើដំណើរទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសុំម៉ូតូទាំង៣គ្រឿងមកវិញ ហើយខាងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែព្រះឲ្យទៅសុំពី លោកមេឃុំ ។
ពួកគាត់បានបន្តទៀតថា ពេលដែលពួក គាត់ទៅជួបលោកមេឃុំស្រែព្រះគឺលោក ពឿប ពេ បាននិយាយថាបើចង់បានម៉ូតូវិញ ត្រូវបង់លុយ៥០ដុល្លារ ព្រោះគាត់ជាអ្នក ឲ្យខាងក្រុមសហគមន៍អូសយកម៉ូតូមក រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ។ ដោយសារពុំមានថវិកាឲ្យទៅតាមសំណើរបស់លោកមេឃុំ ពួកគាត់បានអង្វរសុំប្រគល់ម៉ូតូឲ្យពួកគាត់វិញតែលោកមេឃុំមិនព្រមសោះ ។
ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវ សីមាបានឆ្លើយតបថា លោកនឹងទាក់ទងជាមួយលោកមេឃំុស្រែព្រះដើម្បីដោះស្រាយ ជូនមិនឲ្យបាត់បង់ម៉ូតូបងប្អូននោះទេ។
លោក សួន សុខឃីម អនុរដ្ឋលេខាធិការក្រសួងផែនការបានមានប្រសាន៍ថា បេីដូចពាក្យដែលបងប្អូនប្រជាពលរដ្ឋនិយាយ មែននោះវាខុសច្បាប់ទាំងស្រុងក្នុងទង្វេី បែបនេះហើយលោកសូមឲ្យលោកអភិ បាលស្រុកកែវសីមាចុះដោះស្រាយរឿងនេះជាបន្ទាន់ ៕ សហការី