ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធ១គ្រាប់បង្ក្រាបគ្រឿងញៀននៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ: ស្នូរគ្រាប់កាំភ្លើង១គ្រាប់បានផ្ទុះឡើងក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បង្កការភ្ញាក់ផ្អើលទាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងខណ្ឌ ដែលជាករណីចុះបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀន ចាប់ខ្លួនបានម្នាក់ ដកហូតបានថ្នាំញៀន០៩កញ្ចប់តូច ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះប្រាក់តួ ភេទប្រុស អាយុ២៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ក្នុងការចុះចាប់មុខសញ្ញាចែកចាយថ្នាំញៀននេះដែរ កម្លាំងនគរបាលប៉ុស្តិ៍បានបាញ់១គ្រាប់ដើម្បីគំរាមកុំអោយជនសង្ស័យរត់គេចខ្លួន ។ គ្រាន់តែផ្ទុះអាវុធភ្លាមប្រជាពលរដ្ឋភ័យខ្លាចគ្រប់គ្នា  ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស

 

ses ses-1


ចែករំលែក៖