ភ្នំពេញ ៖ ផ្ទះម៉ាស្សា២កន្លែងនៅជាប់ គ្នាភ្ញៀវកោសជប់រួចចាំយកលុយអាប់ចេញមកក្រៅនិយាយទូរស័ព្ទរួចសួរយកលុយអាប់វិញច្រឡំផ្ទះម៉ាស្សាធ្វើឲ្យម្ចាស់ផ្ទះ ម៉ាស្សា ទាំង២ឈ្លោះប្រកែកគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី ១៥ ខែកញ្ញា នៅចំណុចហាងម៉ាស្សា កោសជប់333 ទល់មុខកងរាជអាវុធហត្ថក្រុងភ្នំពេញ ផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបុរស ម្នាក់ជិះម៉ូតូមួយគ្រឿងចូលទៅកោសជប់ នៅផ្ទះម៉ាស្សាកោសជប់អត់មានយីហោ ស្ថិតនៅជាប់នឹងផ្ទះម៉ាស្សាកោសជប់ យីហោ៣៣៣ ពេលដែលបុរសខាងលើ កោសជប់រួចហើយក៏បានឲ្យលុយក្រដាស៥០ដុល្លារទៅថៅកែប៉ុន្តែថៅកែអត់មាន លុយអាប់ឲ្យស្រ្តីម៉ាស្សាម្នាក់ដើរទៅទិញបាយមួយប្រអប់មកដើម្បីឲ្យគេអាប់លុយ ។
ស្របពេលដែលរង់ចាំលុយអាប់យូរ ពេកបុរសជាអ្នកកោសជប់ក៏បានចេញមក និយាយទូរស័ព្ទនៅខាងក្រៅពេលនិយាយចប់ហើយក៏ច្រឡំចូលទៅផ្ទះម៉ាស្សាកោសជប់យីហោ៣៣៣ទារលុយពីថៅកែថាហេតុអីក៏អាប់លុយសួរថាយូរម្លេ៉ះចង់ស៊ីដាច់ បាយ របស់គាត់ឬយ៉ាងម៉េច?ពាក្យពេចនេះធ្វើឲ្យថៅកែផ្ទះម៉ាស្សា៣៣៣ខឹងច្រឡោតស្រែកសួរទៅផ្ទះម៉ាស្សាអត់យីហោថា ម៉ាស្សាដេកជាមួយភ្ញៀវហើយម្តេចមិន យកលុយឲ្យគេទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នាមួយប្រាវ។ស្រាប់តែរំពេចនោះ អ្នកទៅទិញបាយត្រឡប់មកវិញហើយ យកលុយអាប់ឲ្យបុរសជាភ្ញៀវបានទើបជិះម៉ូតូចេញទៅបាត់ទៅ ៕ សហការី