ព័ត៌មានទាន់ហេតុការណ៍៖

សាលារាជធានីភ្នំពេញសិក្សាគម្រោងសាងសង់ស្ពានអាកាសនិងលុបរង្វង់មូលខ្លះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញកំពុង ស្វែងរកដំណោះស្រាយ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅចំណុចទាំង៤ កន្លែងដែលកំពុងមានការកកស្ទះ រួមមាន រង្វង់មូលចោមចៅ ស្ពានអាកាសក្បាលថ្នល់ និងរង្វង់មូលទួលគោក ។
កិច្ចប្រជុំពិភាក្សាបានធ្វើឡើងកាលពីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រោម អធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ជាមួយក្រុមការងារបច្ចេក ទេស ដើម្បីស្វែងរកដំណោះស្រាយកាត់ បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សាលារាជធានីភ្នំពេញកំពុងសិក្សានៅលើ គម្រោងសាងសង់ស្ពានអាកាសនៅរង្វង់ មូលចោមចៅ, ស្ពានអាកាសក្បាលថ្នល់ ត្រូវសាងសង់ស្ពានអាកាសចំនួន៣ខ្សែ បន្ថែមទៀត និងលុបរង្វង់មូលទួលគោក និងដាក់ស្តុបជំនួសវិញ ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញបានថ្លែងថា ចំពោះរង្វង់មូលចោម ចៅ ដើម្បីស្វែងរកជម្រើសល្អបំផុតដើម្បី កាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជា អតិបរមា និងត្រូវសិក្សាបច្ចេកទេសផ្លូវ ឱ្យបានច្បាស់លាស់ ព្រោះទីតាំងនេះជា តំបន់ឧស្សាហកម្មសំខាន់មួយ ដែលមាន រថយន្តធំៗ ដឹកទំនិញចេញ-ចូល និងភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ជាច្រើនឆ្លងកាត់ ផងដែរ ។

ប្រភពបានបន្ថែមថា គម្រោងសាងសង់ស្ពានអាកាស៣ខ្សែបន្ថែម នៅចំណចស្ពានអាកាសក្បាលថ្នល់ការអនុវត្តគម្រោងនេះ មានការយឺតយ៉ាវបន្តិចដោយសារផល ប៉ះពាល់ជាមួយបំពង់ទឹកស្អាតធំមួយ ទំហំរហូតដល់១,៦ម៉ែត្រ ដែលអាចដាច់ទឹក ប្រើប្រាស់រយ:ពេលដល់ទៅ៣ខែ ប៉ុន្តែ ក្រុមការងារបច្ចេកទេសនឹងសិក្សាកែ សម្រួលឡើងវិញ ដើម្បីចាប់ផ្តើមស្ថាបនា នៅពេលឆាប់ៗខាងមុខនេះ ៕ សុភ័ក្រ

 

cc1 cc cc5

 


ចែករំលែក៖