ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសិល្បៈសរសើរអត្តចរិកឱក បូរី និងស្រី តូចចំណាន

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះពីររូបគឺអ្នកនាង ឱក បូរី និងអ្នកនាងស្រីតូចចំណាននៅតែមិនបាត់មុខពីកម្មវិធីអ្នកសិល្បៈមួយចំនួនបើទោះបីជាពួកគេបានចាកចេញពីពិភពសិល្បៈអស់ជាច្រើនឆ្នាំ មកហើយក្តី។ អ្នកទាំងពីត្រូវបានអ្នកសិល្បៈភាគច្រើនបានកោតសរសើរពីអត្តចរិករួសរាយរាក់ទាក់និងសភាពសាមញ្ញក្នុងការ ទំនាក់ទំនងក្នុងសង្គម។

ក្រោយដកខ្លួនពីវិថីសិល្បៈជាង១០ឆ្នាំ ឱក បូរី នៅតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ដដែលព្រោះក្នុងចំណោមតារាសម្តែងជើងចាស់ដែលរស់នៅលើគំនរទ្រព្យគេសង្កេតឃើញថាមានតែអ្នកនាងម្នាក់គត់បង្ហាញ មុខ​មាត់តាមកម្មវិធីអ្នកសិល្បៈច្រើនជាង គេជាមួយនឹងភាពហ៊ឺហាដូចជំទាវ។ អ្នកនាងបានបង្ហាញមុខស្វាមីជាសាធារណៈ ក្ន​ុងឈុតសម្លៀកបំពាក់បែបចាស់ទុំបន្តិច។ ប្រភពពីអ្នកសិល្បៈដែលស្និទ្ធនឹងនាងលើកឡើងថា
ឱក បូរី នៅតែហាក់មានព្រលឹង (ធាត់) ជាងមុនច្រើនមើលទៅប្រហែលជាកំពុងតែមានសេចក្តីសុខខ្លាំងណាស់ ព្រោះនាង កំពុងរស់នៅក្នុងវីឡាស្កឹមស្កៃថែមទៀត នៅទួលទំពូង ។ ទោះជាមានទ្រព្យស្តុកស្តម្ភប៉ុន្តែ ឱក បូរីបានប្រើប្រាស់ជីវិតបែបសាមញ្ញរបស់នាងក្នុងការរស់នៅ ។ ប្រភពបញ្ជាក់ ថា អ្នកស្រីមានកូនស្រី៣នាក់ក្នុងបន្ទុក ហើយបើទោះបីជាមានងារជាជំទាវក្តីក៏អ្នកស្រីមិនចេះប្រកាន់ខ្លួនច្រើននោះទេ។ មាន ការលើកឡើងថាអ្នកស្រីមិននិយមប្រើ ប្រាស់​អង្គរក្សឆ្វេងស្តាំហែហមបូករួមទាំងអ្នកបើករថយន្តដែលគេសង្កេតឃើញថា អ្នក​ស្រីតែបើករថយន្តដោយខ្លួនឯងចេញចូលផ្ទះនិងចេញទៅយកកូនស្រីនៅសាលារៀនដោយផ្ទាល់ខ្លួន។ មានការលើកឡើង ដែរថានៅផ្ទះអ្នកស្រីនិយមធ្វើការងារជាស្ត្រីមេផ្ទះជាជាងប្រើឈ្នូលបម្រើ។ អ្វីដែលអ្នកសិល្បៈសរសើរផងដែរគឺអ្នកស្រីនៅតែបង្ហាញវត្តមានចូលរួមកម្មវិធីអ្នកជិតដិត ក្នុងចង្កោមអ្នកសិល្បៈផងដែរ។

ស្វាមីអ្នកនាង ឱក បូរីឈ្មោះ លោក ស៊ុត តារា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជ កម្មហើយគាត់មានអត្តចរិករាក់ទាក់គួរសម ប៉ុន្តែលោកមិនចង់មានវត្តមាននៅលើបណ្តាញសារព័ត៌មានជាមួយភរិយាឡើយ។ ទោះជាយ៉ាងណាប្រភពលើកឡើងថា គ្រួសា​រពួកគេមានសេចក្តីសុខណាស់​ព្រោះឱក បូរី បានទៅកម្សាន្តជាមួយស្វាមី នៅក្រៅប្រទេសជាញឹកញាប់ណាស់ហើយគាត់មានសេចក្តីសុខណាស់ទើបធាត់បែបនេះ។

ងាកមកមើលអតីតារាសម្តែងនិងពិធីការិនីស្រីតូច ចំណាវិញម្តងគឺអ្នកស្រីមិន ត្រឹមតែជាមិត្តរួមអាជីពជាមួយនឹងអ្នកនាងឱក បូរីទេសូម្បីតែភូមិគ្រឺះក៏នៅជិតគ្នាដែរ។

អតីពិធីការិនីល្បីឈ្មោះរូបនេះបានដកខ្លួនពីសិល្បៈក្នុងពេលអ្នកនាងកំពុងមានឈ្មោះល្បីល្បាញនៅអំឡុងឆ្នាំ២០០៣។ អ្នកនាងបានបង្ហាញមុខជាសាធារណៈក្នុងមង្គលការរបស់តារាសម្តែងសឿ សុធារ៉ា និងពិធីការិនីគង់ សុជាតិជាដើម។ អ្វីដែលជាភាពសាមញ្ញរបស់ជំទាវតូចរូបនេះត្រូវបានអ្នកសិល្បៈលើកឡើងថាគឺស្នាញញឹមមិនដាច់ទៅកាន់អ្នកជំវិញខ្លួនពិសេសគឺភាពសុភាពរាបសារ និងសម្តីដ៏ទន់ភ្លន់ទៅកាន់មនុស្សគ្រប់គ្នា។ ថ្មីៗចុងក្រោយនេះអ្នកស្រីនិយមធ្វើដំណើរចូលរួមកម្មវិធីនានាដោយមិននិយមប្រើប្រាស់អង្គរក្សឆ្វេងស្តាំច្រើននោះទេ។ ក្រោយរៀបចំពិធីមង្គលការពេញមុខមាត់ជាមួយអ្នកជំនួញល្បីអ្នកឧកញ៉ា គិត ម៉េង រួចមកអ្នកស្រីកាន់តែបង្ហាញខ្លួនជាញឹកញាប់ក្នុងកម្មវិធីតូចធំនានា។

គួរបញ្ជាក់ដែរថាអតីតតារាសម្តែងស្រីទាំងពីរូបគឺស្ថិតក្នុងចំណោមតារាស្រីរួម ជំនាន់ដូចជាអ្នកនាង ពេជ្រ ច័ន្ទបូរមី, អ្នក នាង ឡាយ លក្ខិណា, អ្នកនាង សៀម ស្រី ណុចជាដើម។ ក្នុងនោះមានតារាស្រីមួយចំនួនមានវាសនាទទួលបានស្វាមីជាមន្ត្រី និងអ្នកជំនួញមានទ្រព្យស្តុកស្តម្ភប៉ុន្តែក៏ មាន​អតីតារាស្រីល្បីឈ្មោះមួយចំនួនមិនមានវាសនាខ្ពង់ខ្ពស់នោះដែរ៕ វឌ្ឍនា

aes-6

aes-8

aes

aes-7

aes-1

aes-2

aes-5


ចែករំលែក៖