ភ្នំពេញ៖ ដោយសង្កេតមើលឃើញពីសកម្មភាពខិតខំសិក្សារៀនសូត្រនិងគោរពវិន័យសង្ឃយ៉ាងខ្ចាប់ខ្ជួនព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានសម្រេចផ្តល់អាហារូបករណ៍ដល់ព្រះសង្ឃពីរអង្គដែលទើបនឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។ ការប្រកាសនេះត្រូវបានធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងក្រោយពីព្រះតេជគុណប្រកាសផ្តល់កុំព្យូទ័រ១៥គ្រឿង ដល់សិស្សដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេដល់សិស្សប្រឡងបាក់ឌុបនៅខេត្ត ស្វាយរៀងផងដែរ ។
ព្រះអង្គនី សុវណ្ណមុនីរ៉េតគង់នៅកុដិលេខ២៤នៃវត្តនាគវ័នរាជធានីភ្នំពេញបានមានថេរដីការឲ្យដឹងថា បន្ថែមពីការប្រគេនកុំព្យូទ័រចំនួន១៥គ្រឿងដល់សិស្សជាប់បាក់ឌុបមានពិន្ទុរខ្ពស់ជាងគេចំនួន១៥នាក់នៅខេត្តស្វាយរៀងព្រះអង្គសម្រេចព្រះទ័យ ប្រគល់ជូននូវអាហាររូបករណ៍៤ឆ្នាំដល់សាមណេរពីរអង្គគ្រាដែលសាមណេរទាំង២គឺ ព្រះតេជគុណព្រះនាមស្រ៊ន់ចន្ថានិងព្រះនាមតុលសុខមាន ដែលព្រះអង្គទាំងពីរ អង្គធ្លាប់ស្នាក់នៅវត្តនាគវ័នហើយតែងតែខិតខំព្យាយាមរៀនសូត្រជាប្រចាំ។ព្រះតេជគុណមានសង្ឃដីការបន្តថាអាត្មាភាពពិតជាពេញចិត្តផ្តល់និងប្រគេនជូននូវអាហារ រូបករណ៍៤ឆ្នាំជូនសាមណេរទាំងពីរតាមបំណងចង់បានយោងលើភាពខ្វះខាតនិងសម្លឹងឃើញពីកិច្ចខិតខំតស៊ូសិក្សារៀនសូត្រនិងគោរពវិន័យបានខ្ជាប់ខ្ជួន។ព្រះ អង្គបន្ថែមទាំងទឹកមុខរីករាយទៀតថាក្នុងចំណោម សាមណេរទាំងពីរអង្គមានមួយអង្គត្រូវបានចូលសិក្សាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែករចនាប្លង់និងមួយ អង្គទៀតសិក្សាផ្នែកភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ព្រះតេជគុណ នី សុវណ្ណមុនីរ៉េតបន្តរំលឹកពីអតីតកាលថា គ្រាកុមារព្រអង្គមានបំណងចង់សិក្សារៀងស្រូតឲ្យបានជ្រៅជ្រះប៉ុន្តែដោយជីវភាពក្រុមគ្រួសារខ្វះខាតទើបព្រះតេជគុណមិនមានឱកាសច្រើន។ព្រះតេជគុណមានសង្ឃដីការថា ប្រទេសជាតិ រីក ចម្រើនគឺត្រូវការធនធានមនុស្សដែលមានចំណេះដឹងក្រុមគ្រួសារក៏មានសេចក្តីសុខសុភមង្គលគឺមានមនុស្សប្រកបដោយ ចំណេះដឹង សីលធម៌ គុណធម៌នៅក្នុងខ្លួនហើយក៏អាចជួយខ្លួនឯងបានសេចក្តីសុខដោយមិនបង្កផលប៉ះពាល់ដល់សង្គមផងដែរ។ ព្រះតេជគុណរំពឹងថា សង្ឃទាំងពីរអង្គនិងធនធានមនុស្សដែលកកើតថ្មីជា បន្តបន្ទាប់នឹងបានរួមចំណែកដ៏សំខាន់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ បន្ថែមពីការប្រគល់ជូនអាហាររូបករណ៍អាត្មាក៏ ប្រគេនជូននូវកុំព្យូទ័រមួយអង្គគ្រឿងដើម្បីជាជំនួយសម្រាប់ទុកជាឯកសារពេលសិក្សាជាផ្លូវការខាងមុខនេះ។
ព្រះអង្គ ស្រ៊ន់ ចន្ថា ដែលចាប់យក ជំនាញសិក្សាភាសាជប៉ុនមានថេរដីការថាព្រះអង្គគឺជាអ្នកស្រុកកំពង់ចាមហើយបានមកស្នាក់នៅវត្តនាគវ័ននេះជាង១ឆ្នាំដើម្បីរៀននិងប្រឡងយកសញ្ញាប័ត្របាក់ឌុប។ពីមុនគិតថាជាសិស្សស្វ័យរិនពិបាកប្រឡងក៏ជម្រុញខ្លួនឯងរៀនឲ្យច្រើនរហូតជាប់ជាស្ថាពរ។ក្រោយពេលជាប់បាក់ឌុបក្តីកង្វល់បានកើតឡើងព្រោះមិនមានធនធានទ្រព្យអ្វីរៀនសូត្របន្តឡើយគ្រួសារក្រីក្រ។ពេលនេះក្នុងចិត្តរីករាយបំផុតនិងចាត់ទុកថាជាគុណមួយធំធេងដែលព្រះគ្រូនី សុវណ្ណមុនីរ៉េតមានទឹកព្រះទ័យជួយគិតគូដោយសន្យាថានឹងតស៊ូរៀនសូត្រឲ្យល្អដើម្បីជួយអភិ វឌ្ឍន៍សង្គមនិងឆ្លើយតបទឹកព្រះទ័យនិង ទឹកចិត្តសប្បុរសជននោះទេ៕ វឌ្ឍនា