ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានធ្វើការ អំពាវនាវដល់លោកយាយ លោកតាបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវថែសុខភាព អោយ បានល្អ ព្រោះរដូវនេះជារដូវវស្សាហើយនៅពេលមានភ្លៀងផ្គររន្ទះត្រូវបិទ ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ និងវត្ថុដែលងាយបង្កគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ។
ការអំពាវនាវបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៥នេះក្នុងពិធីចុះជួបសំណេះសំណាលនិង នាំយកអំណោយចែកជួនដល់ប្រជាពលរដ្ឋជាង១០០គ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀងដោយមានការចូលរួមពីសំណាក់លោកអភិបាលរងក្រុងលោកចៅសង្កាត់អាជ្ញាធរដែលពាក់ព័ន្ធ លោកលោកស្រី ជាសប្បុរសជន ជាច្រើននាក់ផងដែរ។
ក្នុងឪកាសនោះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានផ្តាំសាកសួរសុខទុក្ខពីសំណាក់ លោក ប៉េងពោធ៏សា អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត និងលោកលោកស្រី ជា បងប្អូន សប្បុរសជន ជាច្រើននាក់ ដែលបានផ្តល់ជាសំភារៈនិងចំណាយថវិការ ផ្ទាល់ខ្លួន និងរូបលោក ជាអភិបាលក្រុងជួនដល់លោកយាយលោកតានិងប្រជាពលរដ្ឋនាថ្ងៃនេះផងដែរ។
លោក អភិបាលក្រុងបាវិតបានបន្តទៀតថា៖ថ្វីត្បិតអំណោយដែលនាំយកមកចែកជួននាពេលនេះវាមិនគ្រប់គ្រាន់តាមតម្រូវត្រូវការពិតមែនតែវាអាចជួយដោះស្រាយបានមួយគ្រាដល់ពុកម៉ែបងប្អូន ផងដែរ។
លោក លឹម សៀងហេង ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលតែងតែចូលរួមឧបត្ថម្ភជាសម្ភារៈជាថវិកាតាមរយ៖រូប លោកដើម្បីចែកជួនដល់ប្រជាបលរដ្ឋចាស់ជរាដែលមានជីវភាបខ្វះខាតនៅក្នុងក្រុងបាវិតយើងនេះ។
លោក អភិបាលក្រុង អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាយក ចិត្តទុកដាក់កម្រិតខ្ពស់ សូមអញ្ជើញមកទទួលវ៉ាក់សាំងកូវីដ-១៩ ជាការជំរុញចាក់វ៉ាក់សាំងរំលឹកដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង ធានាបានភាពស៊ាំ សហគមន៍ចូលរួមការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥។
និងមេត្តាប្រកាន់យកការអនុវត្តដោយយកចិត្តទុកដាក់ជាទម្លាប់ល្អនិងត្រូវសូមចូលរួមអនុវត្តតាមការណែនាំ ពីប្រមុខ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការជាមុន ក្នងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ និងជំងឺឆ្លងផ្សេងៗទៀត ហើយចំពោះវ៉ាក់សាំង មានផ្តល់នៅតាមគ្រប់មណ្ឌលសុខភាពទាំងអស់ផងដែរ។
សូមបញ្ជាក់ថា អំណោយដែលយកមកចែកជួនទាំង១០០គ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ ទឹកសុីអុីវមួយយួរនិងថវិកា៥ម៉ឺនរៀលផងដែរ ៕
ដោយ៖ សុថាន