ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឃួន ផុនរតនៈ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ខណៈកញ្ញា ជ្រឹង បុទុមរង្សី ត្រូវបញ្ចប់អាណត្តិ

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងកញ្ញា ជ្រឹង បុទុមរង្សី ពីឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិ និងតែងតាំងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ នេះបើតាមព្រះរាជក្រឹត្យដែលទើបទទួលបាននៅថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ​២០២៥។

សូមអាន​ព័ត៌មាន​លម្អិត​នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ​ មានដូចខាងក្រោម​៖


ចែករំលែក៖