ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនក្នុងករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាកដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៤៥នាទីរសៀល បានបង្រ្លាបជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋនៅចំណុចមុខស្តាតអូឡាំពិក ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ជនសង្ស័យ ០៣នាក់ មានឈ្មោះដូចខាងក្រោម ៖

១- ហោ វណ្ណ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ ។

២- សុខ ខេង ហៅ ហេង ភេទប្រុស អាយុ  ១៨ឆ្នាំ ។

៣- មាស សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ។

+ជនសង្ស័យទាំង០៣នាក់ខាងលើ ជាមុខសញ្ញាចាស់ (ធ្លាប់ជាប់ពន្ធនាគារ) និងបានធ្វើសកម្មភាពឆក់ចំនួន ០៨ករណី ៖

– ៧មករា ០៣ ករណី

– ⁠ដូនពេញ  ០១ ករណី

– ⁠ទួលគោក ០២ ករណី

– ⁠ចំការមន ០១ ករណី

– ⁠ឬស្សីកែវ ០១ ករណី ។

+វត្ថុតាងដកហូតបានរួមមាន ៖

– ទូរស័ព្ទដៃចំនួន ០៤ គ្រឿង 

– ⁠Ipad ០១ គ្រឿង

– ⁠ម៉ូតូ ០២ គ្រឿង (មធ្យោបាយធ្វើសកម្មភាព) ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាដែលបានបង្រ្កាបជនសង្ស័យ៣នាក់ខាងលើនេះ ៕

ដោយ៖ ស សម


ចែករំលែក៖