ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម ឌីអេសអាយ របស់ថៃ ចុះចាប់អាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿ រិបអូសខោ អាវ អស់៣តូប ចាប់ខ្លួនបុរសម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តូបអាជីវករខ្មែរ លក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ឈមជាមួយប្រទេសកម្ពុជា ក្រុងប៉ោយប៉ែត ត្រូវបានក្រុម ឌីអេសថៃ ចុះបង្ក្រាបអស់៣តូប រិបអូសយកខោអាវ ដោយសំអាងថា មានការលក់ដូរផលិតផលរំលោភកម្មសិទ្ធិបញ្ហា ។ ជាមួយគ្នានេះដែរ បុរសខ្មែរម្នាក់ ក៏ត្រូវក្រុម ឌីអេសអាយ នេះចាប់ខ្លួនទៅផងដែរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្សាររ៉ុងក្លឿ ទឹកដីថៃ ។

ទាក់ទងបញ្ហានេះ នៅរសៀលថ្ងៃដដែល អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា គេនៅមិនទាន់ដឹងទំហំនៃការចាប់យករបស់ក្រុមថៃខាងលើនៅឡើយទេ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែរកវិធីដើម្បីជួយអន្តរាគមន៍ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ការដែលរិបអូស ក៏ដូចបង្ក្រាបទៅលើតូបអាជីវករខ្មែរខាងលើពីសំណាក់ក្រុម ឌីអេសអាយ នោះ ដោយពួកគេសង្ស័យថា តូបអាជីវករខ្មែរបានលក់ផលិតផលរំលោភលើកម្មសិទ្ធិបញ្ញា ៕ វណ្ណា

 

5 4 3 2 1


ចែករំលែក៖