ព័ត៌មានទាន់ហេតុការណ៍៖

យោធាថៃចាប់ខ្លួនកម្មករខ្មែរ៦នាក់ពេលចូលទៅកាប់ឈើគ្រញូង

ចែករំលែក៖

ប៉ោយប៉ែតៈ កម្មករខ្មែរចំនួន៦នាក់ ត្រូវបានកម្លាំងយោធាថៃ សហការជាមួយនឹង ក្រុមតម្រួតថៃតាមប្រមាញ់នឹងឃាត់ខ្លួនពាក់ព័ន្ធឈើគ្រញូង ។

របាយការណ៍របស់ក្រុមតម្រួតថៃ ដែលបានប្រាប់យោធាខ្មែរ បានឲ្យដឹងថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ អង្គភាពរបស់ស្ថានីយតម្រួតថៃប្រចាំខេត្ត ប្រាជីនបុរី
បានទទួលព័ត៌មានមួយពីសំណាក់ទាហានជួរមុខ តាមបន្ទាត់ព្រំដែន ស្តីពីការដឹកឈើក្រញូងរបស់រថយន្តចំនួន៣គ្រឿង ដែលកំពុងបើកបរតាមបណ្តោយ ផ្លូវសុវណ្ណាខន ឆ្ពោះទៅកាន់ ខេត្តស្រះកែវ ។

ទទួលព័ត៌មាននេះភ្លាម កម្លាំងបានបោះដៃ ទាក់ទងទៅកាន់ស្ថានីយ៍តម្រួត ខ្លងមី ប្រចាំស្រុកមឿង ខេត្តស្រះកែវ ដើម្បីដាក់បារ៉ាស់ស្កាត់មិនអោយរថយន្តនេះគេចបាន ព្រមទាំងបានផ្តល់សញ្ញាអោយរថយន្តទាំង៣គ្រឿងនេះឈប់ដើម្បីធ្វើការត្រួតពិនិត្យ នៅត្រង់ចំណុចខាងមុខមន្ទីរពេទ្យវឌ្ឍនាណាក់ខន ។

មានរថយន្តមួយគ្រឿង ក្នុងចំណោមរថយន្តទាំង៣គ្រឿងនោះ ម៉ាកVigo ព៌ណខ្មៅ ពាក់ស្លាកលេខ បាងកក ៧៣៦៩ បានបើករត់ដោយបានបំពានទៅលើបារ៉ាស់ដែលក្រុមតម្រួតដាក់កាត់ផ្លូវ ធ្វើអោយកង់រថយន្តត្រូវបែកមិនអាចបើកបរទៅមុខទៀតបាន ទើបអ្នកបើកបរដ៏វ័យក្មេង និងទើបតែមានអាយុ១៨ឆ្នាំ បានបើកទ្វារអោយកម្មករខ្មែរចំនួន៦នាក់ ដែលជិះនៅក្នុងរថយន្ត រត់គេចខ្លួនតែមិនអាចគេខផុតបានទេ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងអស់លើកលែងតែអ្នកបើកបររថយន្តចំនួនពីរគ្រឿងដែលឈប់សំចតត្រឹមត្រូវនោះ បានរត់គេចខ្លួនបាត់ ។

ក្រុមតម្រួតបានយកត្រាក់ទ័រមកអូសយករថយន្តដែលបែកកង់ទៅកាន់ស្ថានីយ៍តម្រួតខេត្តស្រះកែវ ព្រមទាំងបានពិនិត្យឃើញថា រថយន្ត ទាំងនេះមានផ្ទុកឈើគ្រញូងសរុបមានចំនួន ៣៣ កំណាត់ ដោយអ្នកបើកបរវ័យក្មេងរូបនោះបានសារភាពថា ការដឹកឈើគ្រញូងនេះគឺខ្លួនគ្រាន់តែជាអ្នកសុីឈ្នួលបើករថយន្ត អោយថៅកែធំ ដែលជាឈ្មួញឈើតែប៉ុណ្ណោះ គឺបានទទួលកម្រៃក្នុងមួយជើង១មុឺនបាត ។

ចំណែកកម្មករខ្មែរទាំង៦នាក់ ក៏ជាអ្នកសុីឈ្នួលចូលទៅក្នុងតំបន់ហាមឃាត់ដើម្បីកាប់ឈើ ក្រញូងនោះដែរ ដើម្បីទទួលបានប្រាក់បន្តិចបន្ទួចគ្រាន់ចិញ្ចឹមជីវិត ៕ វណ្ណា

img-20160918-wa0045 img-20160918-wa0044


ចែករំលែក៖