បន្ទាយមានជ័យៈ យោងតាមសេចក្ដីរាយការណ៍ពីជាយដែនថៃបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចចំរុះដឹកនាំកម្លាំងដោយ លោក សុខកែវ បណ្ឌិត ព្រះរាជ អាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ។
ចូលរួម លោក ស៊ីអឺណាបុត្រ នាយរងខណ្ឌ រដ្ឋបាល ព្រៃឈើរខេត្តបន្ទាយមានជ័យ និងលោកនូវនិលនាយសង្កាត់រដ្ឋបាល ព្រៃឈើរ ស្រុកអូរជ្រៅនិងកម្លាំង នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត និងកម្លាំងនគរបាល ស្រុកម៉ាឡៃបាន ឆែកឆេរ ឃ្លាំង ស្តុបឈើរមួយកន្លែង របស់ឈ្មោះតឹកប៊ុនធឿន ហៅតុល រស់នៅភូមិ អូរអំពិល ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ឈើរក្នុង ឃ្លាំង ចំនួន៩៣ដើម
ប្រវែង៤ម៉ែត្រ មុខកាត់៤តឹក និងគល់ធ្នង់មួយចំនួនក្នុងនោះដែរគេរកឃើញមានប្រេងឆាចាស់់ចំនួន៣៧ធុងដែលគេសង្ស័យថាត្រូវបាននាំចេញទៅកែឆ្នៃនិងវេចខ្ចប់ថ្មីដាក់លក់បង្កឲ្យប៉ះពាល់សុខភាពពលរដ្ឋទៀតផង ។
ទោះជាយ៉ាងណា ម្ចាស់ឃ្លាំងឈើនោះបានគេចខ្លួនបាត់ឈឹង ។ តែក្នុងការបង្ក្រាបនេះក៏សមត្ថកិច្ចមានការលំបាកយ៉ាងខ្លាំង
ព្រោះតែសំបូរអ្នក អន្តរាគមន៍ សូម្បីតែ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក៏ទូរស័ព្ទ មកព្រះរាជអាជ្ញារង ចំនួន២ដងផងដែរ តែការ អន្តរាគមន៍នេះមិនបានជោគជ័យឡើយ ។
ចុងក្រោយសមត្ថកិច្ចបានបិទឃ្លាំង និងដាក់កម្លាំងនគរបាលការពារក្រែងមានគេមករំដោះឈើទាំងនោះចេញ ព្រោះល្បីថាម្ចាស់ឃ្លាំងខាងលើនេះជាមនុស្សមានឥទ្ធិពលខ្លាំងណាស់ និងមានអ្នកអន្តរាគមន៍ច្រើនផង ។ តែឈើនៅក្នុងឃ្លាំងខាងលើព្រឹកថ្ងៃទី១៨ កញ្ញា មន្ត្រីរដ្ឋបាលព្រៃនិងដឹកយកមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យដើម្បីវាស់វែង និងចាត់ចែងទៅតាមនិតិវិធីនៃច្បាប់ ៕ វណ្ណា