ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍បើកបរបញ្ច្រាសទិសរវាងរថយន្តដឹកអំពៅ ពន្លះគ្នាជាមួយម៉ូតូឌុបគ្នាបីនាក់បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈរថយន្តហ៉ីយ៉ាន់ដាយបើកបរពីត្បូងទៅជើង ម៉ូតូពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកនឹងម៉ូតូតែម្តង ។
ហេតុការណ៍នេះ កើតឡើងនៅចំណុចក្រោយមណ្ឌលកុមារកំព្រា ឋិតក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ លើកំណាត់ផ្លូវជាតិលេខ
៩វេលាម៉ោង១៩និង២៧នាទី ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៦ ។
តាមការឲ្យដឹងពីអ្នករួមដំណើរបាននិយាយថា មុនពេលកើតហេតុ គាត់បានហៅរថយន្តបង្កជិះទៅផ្ទះនៅភូមិឆ្វាំង មកដល់ចំណុចកើតហេតុខាងលើបានវាក់នឹងម៉ូតូជនរងគ្រោះខាងលើ ក៏បុកពេញទំហឹងចំពីមុខតែម្តង ក្រោយពេលកើតហេតុរួចគាត់បានចុះ មករកតៃកុង និងព្រូបានរត់បាត់អស់ ហើយបន្សល់តែជនរងគ្រោះបីនាក់ជាមួយ
ម៉ូតូ និងរថយន្តតែប៉ុណ្ណោះ ។
ប្រភពបានបន្តទៀតថា អ្នកបើកបររថយន្តនោះជាស្រី គាត់មិន បានស្គាល់ឈ្មោះនោះទេ ធ្លាប់ឮគេហៅគាត់ថា យាយ ចន្ទី រស់នៅភូមិជាមួយគាត់ដែរ ។
តាមការឲ្យដឹងពីលោក សែម ស៉ីថា អធិការស្រុកថាឡាបរីវ៉ាត់បានិយាយថា រថយន្តបង្ក ម៉ាកហ៉ីយាន់ដាយ ពណ៌សមួយតោនកន្លះ
ពាក់ស្លាកលេខ ភ្នំពេញ 2V.6148 ឯម្ចាស់បើកបរនោះគេហៅគាត់ថាយាយ ចន្ទី ធ្លាប់រកស៉ីទិញគ្រាប់ចន្ទី និងទិញអំពៅលក់ឲ្យម៉ូយក្នុងខេត្តត្រឡប់មកវិញ មកដល់ចំណុចកើតហេតុខាងលើបានរេចង្គូតទៅបុកនឹងម៉ូតូរួមដំណើរមានគ្នាបីនាក់បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗតែម្តង ។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាក VAWE ពណ៌ខ្មៅ
អត់អាវ អត់ស្លាកលេខ ។
ជនរងគ្រោះទាំងនោះ មានឈ្មោះ
១.ឈ្មោះ ឃុន ថេ ភេទប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ ឃុន រ៉ាឈុនភេទប្រុសអាយុ១៦ឆ្នាំ ៣.ឈ្មោះ ធៀង សុខលីម ភេទប្រុស អាយុ២៤ឆ្នាំអ្នកទាំងបី ត្រូវជាបងប្អូនបង្កើតនឹងគ្នារស់នៅភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុថាឡាបរិវ៉ាត់ជាមួយគ្នា ។
បច្ឆុប្បន្នរថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរកម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះទាំងបីនាក់ត្រូវបានប្រគល់ឲ្យគ្រួសារសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ ឃុំរបស់ជនរងគ្រោះខាងលើ ៕ មាស សុផាត