ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល និមន្តចុះសួរសុខទុក្ខកងកម្លាំងបញ្ជាការកាំភ្លើងធំ កងទ័ពជើងគោក កំពុឈរជើងសមរភូមិជួរមុខ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ និមន្តដឹកនាំ ព្រះមន្ត្រីសង្ឃសាលាគណខេត្ត ព្រះគ្រូអនុគណក្រុង ស្រុក និងសហការីទាំង១៣ ជំនួយការសាលាគណខេត្ត ជំនួយការសាលាអនុគណក្រុង ស្រុក និមន្តសាកសួរសុខទុក នាយទាហាន នាយទាហានរង និងពលទាហាននៅទីបញ្ជាការកាំភ្លើងធំ កងទ័ពជើងគោក  កំពុឈរជើងសមរភូមិជួរមុខព្រំដែន កម្ពុជា-ថៃ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគរួមមាន៖

– អង្ករ ៥២ បាវ ; មីជាតិ ១០០ កេស 

– ទឹកបរិសុទ្ធ ១០០ កេស – ទឹកក្រូច ៥០ កេស 

– ទឹកផ្លែឈើ ៥០ កេស – ត្រីខកំប៉ុង ១០ កេសធំ

– ទឹកត្រី;ទឹកសុីអុីវ ;ត្រីងៀត ១០ គីឡូក្រាម ;សាច់គោងៀត ២០ គីឡូក្រាម- សាច់ក្របីងៀត ២០ គីឡូក្រាម – សាច់ក្រក ២០ គីឡូក្រាម ;មាំល្ហុង ៥០ គីឡូក្រាម – កាហ្វេ ៤កេសធំ (៨៨០កញ្ចប់) – ក្រមា ២០០ – អង្រឹងមានមុង ២០០ 

– តង់  ៣០ តង់- ម៉ាសុីនបូមទឹក ១គ្រឿង

– ទុយោ ១២០M  – ភួយ ២០០ – ថ្នាំពេទ្យ ១ កេសធំ ចែកជូនយោធិនចំនួន ២០០នាក់ ក្នុង១នាក់ ១០មុឺនរៀល ជូនអង្គភាព ថវិកាចំនួន ២០.០០០.០០០ រៀល ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងនាមនាយ-ពលទាហាន នៃបញ្ជាការកាំភ្លើងធំ កងទ័ពជើងគោក បានថ្លែងអណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី និងសហការីទាំងអស់បាននិមន្តចុះសាកសួរសុខទុក្ខនាពេលនេះ និងបានយកចិត្តទុកដាក់ ជួយឧបត្ថម្ភថវិកា ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដល់បញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី និងបានសូមជូនពរទទួលបានសុខភាពល្អ  ព្រមទាំងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖