ភ្នំពេញ៖ អធិការរងខណ្ឌដង្កោម្នាក់ទទួលបន្ទុកផ្នែកគ្រឿងញៀន បានដកកាំភ្លេីងបាញ់មេឃមួយគ្រាប់ដេីម្បីគំរាមយុវជនម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមយុវជនម្នាក់បានអះអាងថា បុរសម្នាក់បានអង្គុយផឹកស៉ីនៅផ្ទះក្បែរហាងរបស់ខ្លួនហេីយបានដកកាំភ្លេីងបាញ់ឡេីងលេីចំនួនមួយគ្រាប់ដេីម្បីគំរាមរូបខ្លួនបន្ទាប់ពីជិះម៉ូតូកាត់កន្លែងគាត់ផឹកស៉ី ហេីយបានចោទប្រកាន់រូបខ្លួនថាជិះម៉ូតូលឿនក្នុងភូមិ ។
ជនសង្ស័យត្រូវបានគេស្គាល់ថា ជាកម្លាំងសមត្ថកិច្ចទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រហស្សនាម០២៥។
ជុំវិញករណីខាងលេីនេះ លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូលបានឲ្យដឹងថា ករណីខាងលេីពិតជាមានមែន ហេីយនៅព្រឹកថ្ងៃទី១ ខែកក្កដាឆ្នាំ២០២៥នេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌកំបូល និងកំពុងសួរនាំដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច