ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកបន្លែបុកជាមួយរថយន្តរ៉េហ្វ័របង្កជាអណ្តាតភ្លើងឆាបឆេះស្លាប់មនុស្ស៣នាក់នៅក្នុងរថយន្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្ត២គ្រឿងបុកគ្នា  ស្ថិតនៅតាមផ្លូវជាតិលេខ៦ ស្រុកស្ទោង បណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះនោះ បានធ្វើឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និងរបួស៤នាក់រងរបួសកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។

មុនពេលកើតហេតុរថយន្តសាំងយ៉ុងដឹកបន្លែ ធ្វើដំណើរទិសដៅចេញពីកំពង់ធំទៅសៀមរាប លុះដល់ចំណុចឃុំទ្រា ស្រាប់តែទៅបុកជាមួយរថយន្តប្រភេទទេសចរណ៍ធុនតូច បណ្តាលឲ្យផ្ទុះឆេះ ហើយបណ្តាលឲ្យជនរងគ្រោះ៣នាក់ត្រូវឆេះស្លាប់ក្នុងរថយន្ត ខណ:ម្នាក់ទៀតរងរបួសធ្ងន់។ ដោយឡែកអ្នកជិះរថយន្តសាំងយ៉ុងដឹកបន្លែ ៣នាក់ក៏រងរបួសធ្ងន់ផងដែរ។ មន្រ្តីនគរបាលបានបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាកទេសចរណ៍ធន់តូច និងមួយគ្រឿងទៀតម៉ាកសាំងយ៉ុងដឹកបន្លែ៕

 

 

4 3 2

de ee ddd 5


ចែករំលែក៖