ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទនិយាយថា ក្រុមសមត្ថកិច្ចបង្រ្កាបបទល្មើសនេសាទបែបគំគួនក្រោយពីពួកគាត់នាំគ្នាផ្ដិតមេដៃដាក់ពាក្យបណ្តឹងពាក់ព័ន្ធអំពើពុករលួយ

ចែករំលែក៖

 

ពោធិ៍សាត់៖ ប្រភពពត៌មានពីប្រជានេសាទនៅភូមិព្រែកក្រ និងភូមិដីរនាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រាយការណ៍មកថា ក្រុមសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ត្រី មាស ប៊ុនធឿន (ហៅមែល) មានតួនាទីជានាយផ្នែករួមចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ស្ដីពីជលផល  ឧបករណ៏ប្រភេទ, ណ ឬរ៉ាវ,ប,បែបលក្ខណៈគំគួន ក្រោយពីពួកគាត់នាំគ្នាផ្តិតមេដៃ ដាក់ពាក្យបណ្តឹងទៅអាជ្ញារធរ មានសមត្តកិច្ចថ្នាក់ស្រុក, ខេត្ត និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសុំការអន្តរាគមន៍ពាក់ព័ន្ធនឹងអំពើពុករលួយ ។

ប្រភពព័ត៌មានខាងលើបន្តថា ក្រុមសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលទាំងនោះ ជំរិតទារប្រាក់ពីពួកគាត់ប្រកបរបរនេសាទ ដោយប្រើប្រាស់ប្រភេទឧបករណ៍ ណ ឬរ៉ាវ, (ប) ក្នុង១ឡុកៗ យ៉ាងតិច៨០ម៉ឺនរៀល ទៅ១លានរៀល  ដូច្នេះ ឧបករណ៍ខុសច្បាប់ ស្ដីពីជលផលប្រភេទ, ណ ឬរ៉ាវ,(ប)នេះ បើគិតចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ខេត្តបាត់ដំបងនោះ មានចំនួនរាប់ពាន់ខ្សែឯណោះ ហើយក្នុង១ខ្សែ យ៉ាងតិចក៍ចំនួន០២ឡុកដែរ ដូច្នេះមានចំនួនច្រើនឡុកណាស់ បើនិយាយអំពីលុយវិញ ច្រកបាវឯណោះយកទៅណា? ហើយគ្រួសារខ្លះត្រូវបង់លុយឲ្យក្រុមសមត្ថច្ចនេះដល់ទៅចំនួន០៣លានរៀលទៅចំនួន៩លានរៀលខ្លះទៀត រហូតដល់ទៅចំនួន១៨លានរៀលក៏មាន ។

បញ្គាបសង្កត់នេះហើយ ធ្វើឲ្យពួកគាត់ទ្រាំនឹងការជិះជាន់នេះលែងបាន ក៏នាំគ្នាផ្ដិតមេដៃបានចំនួន៤៩មេដៃ ដើម្បីដាក់ពាក្យទៅអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុក, ខេត្ត, និងអង្កភាពប្រឆាំងអំពើរពុករលួយ ដើម្បីជួយអន្តរាគមន៍ និងជួយដោះស្រាយដល់ពួកគាត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ករណីហើយនាំឲ្យក្រុម សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស័ក្តិ៤នាយផ្នែករួម មាស ប៊ុនធឿន ហៅមែល ក្ដៅស្លឹកត្រចៀក ហើយជាក់ស្ដែងនៅថ្ងៃកាលពីកន្លងទៅថ្មីៗនេះ ក្រុមសមត្ថកិច្ចនគរបាលដឹកនាំដោយលោក វរសេនីយ៍ត្រី សៀន វិរៈ នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះទៅសម្របសម្រួលជាមួយប្រជានេសាទ ប៉ុន្តែបែបមិនសូវសង្ឃឹម ក៏សហការជាមួយមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលបាកាន បង្ក្រាបបទល្មើសនេសាទត្រង់ចំណុច ដូចជាអង្គមខ្មោចលង និងតាថាក់ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ព្រមទាំងចំណុចម្រះព្រៅ ស្ថិតក្នុងភូមិតាណៃ ឃុំអូរតាប៉ោង ស្រុកបាកាន ដោយបំផ្លាញចោលនូវវត្ថុតាងរួមមានរបាំងសាច់អួន, ណឬរ៉ាវ(ប)ចំនួន០៥ខ្សែ មានប្រវែងចំនួន១៤២៥ម៉ែត្រ ក្បាល(ប)ចំនួន៧គ្រឿង បង្គោលចំរឹងចំនួន១០៨០ដើម និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន៣០០គីឡូក្រាម លុះដល់ថ្ងៃទី១៧ ទី១៨ ខែ ឆ្នាំ ដដែលកម្លាំងសមត្ថកិច្ចទាំងនោះ បានចុះទៅសហការជាមួយមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលបាកាននិងផ្នែករដ្ឋបាលជលផលរាំងទិលម្ដងទៀត នៅចំណុចប៉ារ៉ា,មាត់ពាមព្រែកក្រ,កាឡុកក៍ដប ស្ថិតក្នុងភូមិសាស្រ្តខាងលើដដែលនោះ ធ្វើការបង្រ្កាបបទល្មើសនេសាទប្រភេទឧបករណ៍,ណឫរ៉ាវ(ប) ដោយបំផ្លាញចោលនូវវត្ថុតាងរួមមានរបាំងសាច់អួនចំនួន០៧ខ្សែ មានប្រវែងចំនួន៨០៥០ម៉ែត្រ, ក្បាលបចំនួន២៥គ្រឿង, បង្គោលចម្រឹងចំនួន៣០៥០ដើម, ចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបចំនួន៣១០គីឡូក្រាម ។

លទ្ធផលនេះ សឲ្យឃើញកាន់តែច្បាស់ក្រឡែកថា បទល្មើសប្រភេទនេះ កើតមានច្រើនសន្ធឹកសន្ធាប់ពិតប្រាកដ ទាំងរដូវបើកនេសាទ ទាំងរដូវបិទនេសាទ និយាយរួមគឺ (ទឹកឡើងដល់ណា ឬទឹកស្រកដល់ណា បទល្មើសនេះមានដល់ណឹង) ហេតុអ្វីមិនបង្រ្កាបឲ្យមានប្រសិទ្ធភាព? ទើបតែបែករឿងបែកសម្បុកបែបនេះទើបមានការអនុវត្ត ។

ប្រភពដដែលបញ្ជាក់ទៀតថា ការដែលក្រុមសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ភ្ញាក់រលឹកធ្វើការសហការបង្រ្កាបបទល្មើសនេសាទប្រភេទឧបករណ៏ខុសច្បាបស្តីពីជលផលខាងលើ មិនមែនជាការបង្រ្កាបធម្មដានោះទេគឺជាល័ក្ខណៈគំនំគំគួនធ្វើការបង្រ្កាចន្លោះៗ ត្រូវបានគេដាក់ការសង្ស័យការបង្រ្កាបនេះតែរបស់អ្នកមិនឲ្យលុយ សេសជាងនេះទៀតនោះគឺអ្នកចូលរួមផ្ដិតមេដៃប្ដឹង ព្រោះគេសង្កេតឃើញបទល្មើសប្រភេទឧបករណ៏,ណឬរ៉ាវ,(ប)នេះ មានច្រើនខ្សែនៅជាប់ៗ,ក្បែៗគ្នានិងកន្លែងត្រូវបានធ្វើការបង្រ្កាបនោះឯង ពិសេសជាងនេះទៅទៀតនោះគឺនៅក្នុងកន្លែងអភិរក្សជលផល អតីតៈ(ឡូត៍នេសាទលេខ២)តែម្តង ចំណែកនៅតាមកន្លែងផ្សេងៗក្នុងភូមិសាស្រ្ត,ភូមិព្រែកក្រ,ភូមិដីរនាត,ភូមិក្អមសំណ,ភូមិចារុះរាប់មិនអស់ទេ ទ្រង់ទ្រាយប្រហាក់ប្រហែលធ្វើឡូត៍នេសាទនោះដែរ ម៉េចមិនឃើញមានការបង្រ្កបសោះ ដូច្ឆេះហើយពួកគាត់សូមទទូចឲ្យខានតែបានសុំឲ្យស្ថាប័នពាក់ព័ន្ធ ដែលពួកគាត់បាននាំគ្នាផ្ដិតមេដៃដាក់ពាក្យបណ្ដឹងនោះ មេតាចុះអង្កេតស្រាវជ្រាវដើម្បីជួយអន្តរាគមន៍និងដោះស្រាយជូនពួកផង ។

បញ្ហាខាងលើលោក វេរសេនីយ៍ត្រី មាស ប៊ុនធឿន ហៅមែល មានតួនាទីជានាយផ្នែករួម បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះថា ការដែលប្រជាពលរដ្ឋផ្ដិតមេដៃប្ដឹងលោកមិនក្វល់ ហើយត្រង់ថាការសហការបង្រ្កាបបែបជាល័ក្ខណៈគំនំគំគួននោះ គឺគ្មានទេធ្វើការបង្រ្កាបទាំងអស់ហើយអនុវត្តបន្តបន្ទាប់ទៀត លុះត្រាតែឧបករណ៏ទាំងនោះជាល័ក្ខគ្រួសារ ក្នុងនោះដែរលោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់បានឲ្យតាមទូរស័ព្ទដែរថាការចុះបង្រ្កាបបទល្មើសខាងលើនេះ គឺជាកម្លាំងចម្រុះបានសហការដូចជានគរបាលមូលដ្ឋាន, ពិសេសមន្រ្តីជំនាញរដ្ឋបាលជលផល ហើយការអនុវត្តឡើងតាមបទបញ្ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មានរបាយការណ៏ចុះធ្វើការងារត្រឹមត្រូវគ្រប់ពេល បែជាមានពាក្យបណ្ដឹងតែលោក មាស ប៊ុនធឿន តែមួយទៅវិញ ។

ដូច្នេះ ក្រោមការស្រាវជ្រាវរបស់អង្កភាពមិនអាចវាយតំលៃអ៊ីចឹងបាននោះទេ ហើយការដែលប្រជាពលរដ្ឋនាំគ្នាដាក់ពាក្យបណ្ដឹងនោះ អង្កភាពបានសួរនាំគាត់ហើយនោះដែរ ហើយក៏គ្មានអ្វីចោទគាត់នោះដែរ ដោយឡែកលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទយ៉ាងខ្លីទៀតថាការងារអស់ហ្នឹង ឲ្យស្នងការធ្វើការហើយ ៕ ប៉ឹម ពិន

 

photo_2016-09-16_01-59-03 photo_2016-09-16_01-58-58 photo_2016-09-16_01-58-55 photo_2016-09-16_01-58-50 photo_2016-09-16_01-58-47 photo_2016-09-16_01-58-42 photo_2016-09-16_01-58-37 photo_2016-09-16_01-58-33 photo_2016-09-16_01-59-07

 


ចែករំលែក៖