មហាសេដ្ឋីអាមេរិក លោក George Soros បានប្រកាសថា នឹងវិនិយោគទឹកប្រាក់៥០០លានដុល្លារសម្រាប់បំពេញតម្រូវការរបស់ជនភៀសខ្លួន។
ការប្រកាសរបស់លោក George Soros ក្រោយពេលមានការអំពាវនាវពីរដ្ឋាភិបាលអូបាម៉ា ឲ្យបណ្តាក្រុមហ៊ុនធំៗអាមេរិកមានសកម្មភាពជួយដល់ជនភៀសខ្លួន ចូលមកទឹកដីអាមេរិក ។ មហាសេដ្ឋីខាងលើនឹងធ្វើការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដើម្បីប្រើប្រាស់ប្រាក់ទាំងនោះប្រកបដោយប្រសិទ្ធិភាព ។
ព័ត៌មានខាងលើកើតឡើងក្រោយពេលដែលបទឈប់បាញ់ដែលបានព្រមព្រៀងរវាងអាមេរិកនិងរុស្ស៊ីបានបញ្ចប់ទៅ ដោយការបាញ់ប្រហារទៅលើក្បួនរថយន្តដឹកជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិជិទីក្រុងអាឡែប៉ូ។
មហាសេដ្ឋីGeorge Soros កើតនៅឆ្នាំ១៩៣០ ជាអ្នកវិនិយោគ និងជាសប្បុរធម៌ ជនជាតិអាមេរិកដើមកំណើរហុងគ្រី។ កាលពីឆ្នាំ២០១៥ លោកឈរលំដាប់ទី២៤ក្នុងចំណោមបុគ្គលដេលមានទ្រពសម្បត្តិច្រើនបំផុតលើពិភពលោក ដោយលោកមានទ្រព្យ ៣៥,៨ពាន់លានដុល្លារអាមេរិក៕ ម៉ែវ សាធី