ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៨នាក់ ដកហូតថ្នាំញៀន ៤កញ្ចប់ និងម៉ូតូ ៤គ្រឿង

ចែករំលែក៖

 

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ៤គ្រឿង។ ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើ ១-ឈ្មោះសល់ ពីរឌី អាយុ១៦ឆ្នាំ មុខរបរកម្មករ រោងចក្រ ទី២-ឈ្មោះសុង ជឿន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះជ្រៀ ធាងអៀង អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ទី៤-ឈ្មោះព្រិល ប៊ុនធឿន អាយុ២៦ឆ្នាំ មុខរបរកសិករ ទី៥-ឈ្មោះជួង សុខមាន អាយុ២២ឆ្នាំ មុខរបរកម្មករ សំណង់ ទី៦-ឈ្មោះយ៉េត សុភ័ក្ត្រ  អាយុ១៧ ឆ្នាំ មុខរបរកម្មករសំណង់ ទី៧-ឈ្មោះធា វណ្ណរ៉ា ស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ និងទី៨-ឈ្មោះខែម គឹមស្រូ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់។

លោក ឯក សេរី វុធ អធិការរងនគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌបានសហការនិងកម្លាំងតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានដើម្បីល្បាត និងបង្ក្រាបបក្ខពួកក្រុមជនសង្ស័យ ដោយកម្លាំងនគរបាលយើងបាន បន្តដាក់ត្រួតពិនិត្យលើ មធ្យោបាយផ្សេងៗ តាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខណ្ឌស្រាប់តែ ប្រទះឃើញបក្ខពួកក្រុមជនសង្ស័យ បើកម៉ូតូ៤គ្រឿង ដោយមានការសង្ស័យ បានឃាត់ ដើម្បីត្រួតពិនិត្យហើយរកឃើញក្រាមពណ៍សថ្លា ជាថ្នាំញៀន៤កញ្ចប់ដែលជនសង្ស័យ រក្សាទុកក្នុងបំណងយកទៅប្រើប្រាស់ និងដកហូត ម៉ូតូ៤គ្រឿងនាំអធិការខណ្ឌជ្រោយចង្វាដើម្បីសួរនាំ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធី៕ ជ្រោយពេជ្រ

image3 image2 image1 image4


ចែករំលែក៖