ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តសៀមរាបប្រមូលស្ត្រីម៉ាស្សាមកធ្វើការអប់រំណែនាំ

ចែករំលែក៖

ខេត្តសៀមរាប ៖ កាលពីពេលថ្មីៗកន្លង មកនេះលោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានអញ្ជើញអស់លោក លោកស្រីជាម្ចាស់អាជីវកម្មបើកហាងម៉ាស្សា២២នាក់តំណាងម្ចាស់ហាងម៉ាស្សាចំនួន៣២កន្លែងនៅផ្សាររាត្រី ជុំវិញតំបន់ផាប់ស្រ្ទីតមកធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គោលបំណងនាពេលនោះផ្តោតសំខាន់ធ្វើយ៉ាងណាឲ្យបងប្អូនម្ចាស់ហាងម៉ាស្សាចូលរួមទប់ស្កាត់ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទតាមលក្ខខណ្ឌដូចខាងក្រោម៖
១-មិនត្រូវទទួលយកអនីតិជនមកបម្រើការងារក្នុងអាជីវកម្មបើកហាងម៉ាស្សា, ២-មិនអនុញ្ញាតឲ្យបុគ្គលិក អង្គុយមុខហាង ឬឈរតាមដងផ្លូវ បក់ដៃ អូសទាញភ្ញៀវ ដែលជាហេតុនាំឲ្យខូចសណ្ដាប់ធ្នាប់
សាធារណៈនិងទំនៀមទម្លាប់ប្រពៃណីខ្មែរ, ៣-មិនត្រូវយកឈ្មោះអាជីវកម្មបើកហាងម៉ាស្សាឆ្លៀតឱកាលផ្តល់សេវាផ្លូវភេទឬសេវាផ្សេងៗដែលខុសនឹងច្បាប់,៤-មិនត្រូវធ្វើអាជីវកម្មឬកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារតាមគ្រប់រូបភាពផ្សេងៗ,៥-រាល់ការស្នើសុំដាក់ពាក្យធ្វើការងារនិងផ្លាស់ប្តូរចេញចូលរបស់បុគ្គលិកត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណឲ្យបានត្រឹមត្រូវ, ៦-ត្រូវរាយការណ៍ជូនសមត្ថកិច្ចជំនាញ នៅពេលមានបទល្មើសអ្វីមួយកើតឡើងនៅក្នុងហាងម៉ាស្សារបស់បងប្អូន និងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យបានគ្រប់គ្នាដើម្បីចូលរួមកាត់បន្ថយបទល្មើសគ្រប់រូបភាព។

ក្នុងឱកាសនោះមន្ត្រីនគរបាលជំនាញក៏បានចែកជូនកិច្ចសន្យាចំនួន២សន្លឹក
ដែលមានខ្លឹមសារដូចខាងលើដល់ម្ចាស់អាជីវកម្មបើកកន្លែងម៉ាស្សារួមទាំងលេខ
ទូរស័ព្ទនៅខាងក្រោមសម្រាប់ទំនាក់ទំនងផ្តល់ព័ត៌មាននៅពេលដែលមានបទល្មើសអ្វីមួយកើតឡើង ។

ជាក់ស្តែងនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ដោយបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តក៏ដូចជាលោកស្រីវរសេនីយ៍ទោ ដួង ថាវរី នាយការិ យាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ត្រី ជា ហេង នាយរងការិយាល័យបានដឹកនាំកម្លាំង ចុះប្រមូលស្ត្រីម៉ាស្សានៅតាមផ្លូវចូលផ្សារត្រីបានចំនួន៩នាក់ ជាជនជាតិខ្មែរ ក្នុងនោះមានហាងម៉ាស្សាចំនួន៧កន្លែងដែលស្ត្រីទាំងអស់នេះបានធ្វើសកម្មភាពអូស
ទាញភ្ញៀវនៅតាមដងផ្លូវសាធារណៈបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បង្កភាពអនាធិបតេយ្យហើយបានយកមក សាកសួរនិងអប់រំណែនាំធ្វើកិច្ចសន្យាឲ្យថៅកែហាងម៉ាស្សាក៏ដូចជាអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញដោយសារតែម្ចាស់ហាងម៉ាស្សា និងបុគ្គលិកមិនបានគោរពតាមតាមលក្ខខណ្ឌនៃកិច្ចសន្យាខាងលើ៕ ហេង នរិន្ទ្រ

 

aes


ចែករំលែក៖