ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងឃ្លាំងដោយមិនដឹងមូលហេតុ

ចែករំលែក៖

 

ភ្នំពេញៈ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួនមិនដឹងតាំងពីពេលណា ខណៈដែលបងប្អូនមករក រួចស្រែកហៅមិនឆ្លើយក៏ទម្លាយទ្វារទើបបានដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦ស្ថិតនៅនៅឃ្លាំងមួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុងក្រុម5ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះស្រៀង ភារុន ភេទប្រុស អាយុ24ឆ្នាំមុខរបរអ្នកមើលការខុសត្រូវឃ្លាំងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញសាច់ញាតិបងប្អូនជនរងគ្រោះមករក រួចស្រែកហៅពីខាងក្រៅ ប៉ុន្តែជនរងគ្រោះមិនឮឆ្លើយតបទេ ទោះបីស្រែកហៅយ៉ាងណាក៏ដោយ។ក្រោយមកក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុដើម្បីត្រួតពិនិត្យ ថែមទាំងធាក់ទម្លាយទ្វារចូលទៅស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ដោយមិនដឹងស្លាប់តាំងពីពេលណា និងមានមូលហេតុអ្វីនោះទេ ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យទៅលើសាកសពហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ចំពោះមូលហេតុអ្វីនោះនៅមិនទាន់ស្រាវជ្រាវដឹងនៅឡើយទេ ។

បច្ចុប្ប្នន្នសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ទៅអោយសាច់ញាតិបងប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ តុង សីហា

aes aes-1


ចែករំលែក៖