ភ្នំពេញ៖ រហូតដល់ពេលនេះសមត្ថ កិច្ចបានចាប់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធ នឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ លេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។
ការចាប់ខ្លួនមនុស្ស៥នាក់នេះបានធ្វើឡើងរយៈពេល២ថ្ងៃគឺកាលពីថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៦ ហើយពេលនេះពួកគេ កំពុងឃាត់ខ្លួននៅអគ្គស្នងការដ្ឋាននគរ បាលជាតិដើម្បីសួរនាំបន្ត ។
បើតាមលោក ខៀវ សុភ័គ បានអះអាង ថា ក្រោយចាប់ខ្លួនសមត្ថកិច្ចបានដឹងថា ករណីបោកគ្រាប់បែកនេះគឺជារឿងគំនុំ ស្នេហាជាមួយនារីរងគ្រោះជនជាតិវៀតណាមប៉ុន្តែមិនមែនជាភេរវកម្មឡើយ ។
គួរបញ្ជាក់ថា កាលពីម៉ោង៧និង៤០ នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មាន ករណីភ្ញាក់ផ្អើលមួយនៅតាមបណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌ ចំការមនដោយមានការបំផ្ទុះគ្រាប់បែកមួយគ្រាប់បណ្តាលឲ្យមនុស្ស៤នាក់រងរបួស ធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ ។
តាមវីដេអូកាមេរ៉ាបានបង្ហាញថា ជនដៃដល់ដែលបំផ្ទុះគ្រាប់បែកជិះម៉ូតូយកមក ទម្លាក់លើផ្លូវលេខ១៦៣ ហើយរថយន្ត ម៉ាកឡិចស៊ីសមួយគ្រឿងដែលបើកតាមផ្លូវនេះបើកមកដល់ក៏ផ្ទុះចំដោយចៃដន្យតែ ម្តង ៕ ហេង សូរិយា