ខេត្តកែប ៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សហការប្រារព្ធ ពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក កែន សត្ថា អភិបាលនៃគណៈ អភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នង ការអស់លោកមន្ត្រី រាជការជុំវិញខេត្ត នាយទាហាននៃទីបញ្ជាការកងរាជអាវុធហត្តខេត្តជាច្រើនរូប ផងដែរ ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិលេខ២៥៣ តត ០៩១៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហានបានសម្រេចតែង តាំងផ្លាស់ប្តូរមុខងារនាយទាហាននៃកង យោធពលខេមរភូមិន្ទដែលមានរាយនាម ដូចខាងក្រោម៖ ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែបបច្ចុប្បន្នជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ។
ឧត្តមសេនីយ៍ត្រី ខេន ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ៕ ហេង សូរិយា