ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងភ្នំពេញហូជីមិញបើកបុកម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់ម្នាក់នៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-ហូជីមិញ បើកបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ស្មងជើង កាលពីវេលា១៤ និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ២១អា កែងផ្លូវលេខ២១០ ត្រង់ចំណុចខាងមុខបុរីសេនធើស៊ីធីក្រុងតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ភារៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល រងរបួសបាក់ស្មងជើងខាងស្តាំ ជាអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកស៊ីធី ធុនសេ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកឯរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមលាយស ពាក់ស្លាកលេខ50LD-05381 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៉ីយ៉ាន់ដាយបើកបរតាមបណ្តោយផ្លូវជាតិលេខ២១អា ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកជាមួយម៉ូតូសណ្តោយរ៉ឺម៉កបើកបរ ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ករងរបួសធ្ងន់។ ក្រោយពីមានហេុការណ៍កើឡើងអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល រីឯអ្នករងរបួសត្រូវបានរថយន្តសាមុយបស់ស្នងការដ្ឋាននគរបាលខេត្តដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងតាខ្មៅធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

 

img_1629 img_1626 img_1624 img_1622 img_1630


ចែករំលែក៖