ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី គ្លីនតុន ពន្យារពេលដំណើរទៅកាន់ទីក្រុង Charlotte

ចែករំលែក៖

តាមគម្រោង លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ នឹងទៅធ្វើដំណើរទៅកាន់ទីក្រុង Charlotte រដ្ឋ North Carolina នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែលោកស្រីបានពន្យារពេលធ្វើដំណើរនោះវិញ ដោយសារតែបាតុកម្មផ្ទុះអំពើហិង្សានៅទីនោះ ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់កាលពីដើមសប្តាហ៍នេះ ។

សេចក្តីថ្លែងការរបស់ក្រុមអ្នករៀបចំយុទ្ធនាការឃោសសនារកសំឡេងគាំទ្ររបស់លោកស្រីគ្លីនតុន បញ្ជាក់ថា លោកស្រី ហ៊ីលឡារី មានកិត្តិយសជាពន់ពេកនៅក្នុងការធ្វើដំណើរ តាមការអញ្ជើញពីមេដឹកនាំដ៏ស្មោះស្ម័គ្រឲ្យទៅកាន់តំបន់សហគមន៍ Charlotte នោះ ។

ប្រភពបន្តថា ក្រោយពីមានការពិភាក្សាជាមួយមេដឹកនាំសហគមន៍ យើងបានសម្រេចចិត្តពន្យារពេលការធ្វើដំណើរនៅថ្ងៃអាទិត្យនេះ ដែលមិនបណ្តាលមកពីកត្តាអ្វីមួយឡើយ ។ លោកស្រីនឹងធ្វើដំណើរទៅកាន់ទីនោះ ក្រោយពីថ្ងៃអាទិត្យ៕

u-s-democratic-presidential-candidate-hillary-clinton-speaks


ចែករំលែក៖