ខេត្តរតនគិរី៖ ក្រុមការងារចុះស្រាវជ្រាវព័ត៍មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦បានឃាត់មនុស្ស៣នាក់និងរថយន្តហុីយិនដាយ ( ត្រូពិច )ពណ័ទឹកសមុទ្រ មួយគ្រឿងគ្មានស្លាកលេខ នៅចំណុចភូមិគ្លិះ ឃំុ សឺង ស្រុកបកែវ ខេត្ត រត្តនះគីរី ពាក់ព័ន្ធនិងការដឹកជញ្ជូនឈើខុសច្បាប់។
ករណីបង្ក្រាបនេះដែរសមត្ថកិច្ចបានត្រួតពិនិត្យឃើញក្នុងរថយន្តនេះមានដឹកឈើប្រណិតប្រភេទធ្នុង់ជាច្រើនសន្លឹក ដោយប្រើរូបភាពបង្កប់ឈើលើដំបូល និងដាក់កេសដើម្បីបន្លំបំភ័ន្តភ្នែកសមត្ថកិច្ចជំនាញ។
សមត្ថកិច្ចបានអោយដឹងថាៈ អ្នកបើកបរឈ្មោះ គា ភឹម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសុីឈ្នួលបើកឡានដឹកឈើមានទីលំនៅ ភូមិ ត្រពាំងចក ឃុំ អញ្ចើម ស្រុក ត្បូងឃ្មុំ។ ដោយអ្នកបើកបររូបនេះបានសារភាពថាខ្លួនបានសីុឈ្នួលបើកឡានអោយឈ្មោះ ចាន់សុភាព ដែលជាម្ចាស់ឈើ ។ ឈ្មោះ ចាន់ សុភាព ភេទ ស្រី អាយុ ៣០ឆ្នាំមាន ទីលំនៅ ផ្ទះជួល ភូមិ បឹងកន្សែង សង្កាត់បឹកន្សែង ម្ចាស់ឈើ បានប្រាប់ថា ឈើដែលគាត់ដឹកនេះគឺបានមកពីការប្រមូលទិញតាមម៉ូតូដឹកចេញពីព្រៃយកមកលាក់ទុកតាមផ្ទះនៅក្រុងបានលុង ខេត្តរតនះគីរី ហើយប្រមូលដាក់រថយន្តដឹកឆ្ពោះទៅលក់នៅទឹកដីវៀតវៀតណាមឆ្លងកាត់ច្រកអន្តរជាតិអូយាដាវ ស្ថិតក្នុងស្រុកអូយាដាវ។ ចំណែកព្រូឡានមាន ឈ្មោះ មាស វិត អាយុ ២៤ ឆ្នាំ ស្រុកកំណើត ភូមិត្រោក ឃុំ គ្រោះ ស្រុកស្វាយជ្រំុ ខេត្ត ស្វាយរៀង បច្ចុប្បន្នស្នាក់នៅ ផ្ទះជួល សង្កាត់បឹងកន្សែង ក្រុងបានលុង។
គួររំលឹកថាៈ បទល្មើសព្រៃឈើមួយរយះនេះត្រូវបានស្ងប់ស្ងាត់ចំពោះសកម្មភាពដឹកជញ្ជូនលក្ខណះទ្រង់ទ្រាយធំៗ បន្ទាប់ពីគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសព្រៃឈើធ្វើការបង្ក្រាបបោសសំអាតទទួលលទ្ធផលមួយចំនួនធំនោះ។ ទន្ទឹមនឹងបទល្មើសទាំងនេះបានស្ងប់ស្ងាត់ក៏ ក៏ក្នុងរយះពេលជាងមួយខែកន្លះកន្លងទៅនេះនៅមានក្រុមឈ្មួញមួយចំនួនតូចនៅតែរឹងរូសបានប្រើគ្រប់ល្បិចកល មកប្តូរជារូបភាពអោយប្រជាពលរដ្ឋដឹកចេញពីព្រៃតាមម៉ូតូ យកមកដាក់តាមផ្ទះ លក្ខណះតូចៗ តែសកម្មភាពទាំងនេះដូចសត្វកណ្តៀរពូនរួចហើយឈ្មួញមកប្រមូលទិញដឹកតាមឡានតូរីស កែច្នៃបាតនិងដំបូលផ្ទុកឈើបានយ៉ាងច្រើនដើម្បីដឹកបញ្ជូនបន្តទៅលក់នៅទឹកដីវៀតណាម។ ឈ្មួញបានប្រើរូបភាពនេះគ្រប់ទីកន្លែងនៅតំបន់ភូមិភាគឥសាន្ត ដោយបន្លំសមត្ថកិច្ចថាបទល្មើសទាំងនេះមានលក្ខណះទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។
សមត្ថកិច្ចបន្តថាៈ រថយន្តជាមួយវត្ថុតាងឈើប្រណីតចាប់យកក្នុងបទល្មើសជាក់ស្តែង និងមនុស្ស៣នាក់កំពុងធ្វើការត្រួតពិនិត្យសាកសួរតាមនីតិវិធី ដើម្បីបញ្ជូនអោយជំនាញរដ្ឋបាលព្រៃឈើខេត្តកសាងសំណុំរឿងទៅសាលាដំបូងខេត្ត៕ សុខ ខេមរា