ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាកចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ (ម៉ូតូវ៉ែវ អាលហ្វា បុកម៉ូតូ C១២៥ ក្នុងទិសដៅផ្ទុយគ្នា) ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិយាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូវ៉ែវ អាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AX 2904បើកបរដោយ ឈ្មោះ សុខ លីហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ (ស្លាប់)បានបើកទៅបុកម៉ូតូម៉ាកសង C១២៥ពណ៍ខ្មៅគ្មានផ្លាកលេខបើកបរដោយឈ្មោះប៉ូបូរ៉ា អាយុ១៩ឆ្នាំភេទប្រុស រស់នៅភូមិ ពងទឹក ឃុំចើងដើង ស្រុកបារាយណ៍ (របួសធ្ងន់)បញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង ប្រគល់សាកសពឲ្យក្រុមគ្រួសាររងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំភាគីសងខាងចូលខ្លួន មកដោះស្រាយទៅតាមច្បាប់ ៕ ប៊ុន រិទ្ធី

 

4 3 2 1


ចែករំលែក៖