ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគូដណ្តឹងមិនមកជួបតាមការណាត់ទៅកាន់បិណ្ឌ នារីម្នាក់លោតទឹកស្ទឹងសែនសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ពានស្ទឹងសែន ខេត្តកំពង់ធំ ដោយសារតែនារីម្នាក់បានគិតខ្លីលោតទឹកស្ទឹងសែនសម្លាប់ខ្លួន ដោយសារខឹងគូដណ្ដឹងមិនមកតាមការណាត់ដើម្បីមកកាន់បិណ្ឌ ។

បើតាមប្រភពព័ត៌មានពីឪពុកជនរងគ្រោះបានឲ្យដឹងថា កូនស្រីឈ្មោះ គឹមហុង អាយុ២៧ឆ្នាំ មុខរបរលក់ត្រីនៅផ្សារស្ទឹងសែន រស់នៅភូមិក្រចាប់ ឃុំអាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។ មុនថ្ងៃកើតហេតុ នាងបានណាត់ជាមួយគូដណ្ដឹងធ្វើការនៅភ្នំពេញថា មកកាន់បិណ្ឌជាមួយគ្នា នៅវត្តខេត្តកំពង់ធំ លុះដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៦មិនឃើញមកទេ ជនរងគ្រោះខឹងខ្លាំងពេក ក៏លោតទឹកសម្លាប់ខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះសំណាងល្អមិនគ្រោះថ្នាក់ដល់អាយុជីវិត ដោយ ជួយទាន់ពេល ហើយបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យវៀតណាម ក្រោយមកបានដឹងខ្លួនវិញហើយ ៕ ប៊ុន រិទ្ធី

 

aes-4 aes-3 aes-2 aes-1


ចែករំលែក៖