ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញបើកទាក់ខ្សែភ្លើងបាត់បង្គោលអស់៣ដើមនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ: បង្គោលខ្សែភ្លើងចំនួន៣ដើមបានបាក់បណ្តាលអោយភ្លើងអគ្គិសនីនៅតំបន់បឹងឈូក និងមួយផ្នែកនៅតំបន់បឹងស្នោរលត់មួយយប់ដល់ភ្លើង ដោយសារតែរថយន្តដឹកទំនិញធុនធំ ផ្ទុកលើសចំណុះបើកឆ្លងកាត់ហើយទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវជាតិកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខខារ៉អូខេសម្បត្តិមានហេង ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោកគ្រី ហ៊ុច មានរហ័សមាននាគប្រាំ តួនាទីជាប្រធានវិទ្យុទាក់ទងប្រចាំខណ្ឌច្បារអំពៅបានអោយដឹងថា រថយន្តបង្កជាប្រភេទរថយន្តដឹកទំនិញធន់ធំបានបើកបរក្នុងទឹសដៅពីអ្នកលឿងចូលទៅរាជធានីភ្នំពេញ ស្រាប់តែបើកមកដល់មុខខារ៉ាអូខេសម្បត្តិមានហេងបានទាក់ជាមួយខ្សែភ្លើង១ដុំកាត់ទទឹងផ្លូវបណ្តាលអោយទាញកាច់បាក់បង្គោលខ្សែភ្លើងចំនួន៣ដើម និង១ដើមផ្សេងទៀតទ្រេតរកកលចង់ដួល ។

ក្នុងហេតុការនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយប៉ុន្តែចរន្តអគ្គិសនីនៅតំបន់បឹងឈូក បឹងស្នោ ត្រូវកាត់ផ្តាច់ទាំងស្រុងដោយសារបង្គោលភ្លើងដែលបាក់នោះគឺជាបង្គោលខ្សែភ្លើងមានតង់ស្យុងខ្ពស់ និងជាបង្គោលសម្រាប់ទ្រទំងន់ ” ត្រង់ស្វូ ” ។

បន្ទាប់ពីកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ចខណ្ឌបញ្ជូនទៅរក្សាទុកនៅសាលារាជធានីភ្នំពេញដើម្បីអោយម្ចាស់រថយន្តដោះស្រាយសំណងដល់ការខូចខាតបង្គោលទ្រខ្សែចរន្តអគ្គិសនី ៕ សណ្តោស

 

1 3 4 5 6 7 8

 


ចែករំលែក៖