ព័ត៌មានទាន់ហេតុការណ៍៖

ចូលហាងម៉ាស្សា ឃើញនារីស្អាត់ ទ្រាំមិនបានចាប់រំលោភតែម្តង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពេលស្រវឹងស្រាបានចូលហាងម៉ាស្សា នៅពេលរួចរាល់ឃើញនារីម៉ាស្សាស្អាត ទ្រាំមិន បានចាប់ខ្ទប់មាត់សម្រាតខោអាវបំណងចាប់រំលោភ តែមិនបានសម្រេច ដោយមានគេមកទាន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្នុងហាងម៉ាស្សាយីហោឡូទូស ស្ប៉ានិងសាឡន ខាងត្បូងវិទ្យាល័យបឹងកេងកង តាមបណ្តោយផ្លូវលេខ៣៩២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

តាមប្រភពពត៌មានពីបុគ្គលិក ដែលធ្វើការនៅទីនោះបានអោយដឹងថា នៅមុនពេលកើតហេតុមានជនជាតិចិន២នាក់ បានដោយមកម៉ាស្សានៅក្នុងហាងខាងលើទាំងស្ថានភាពស្រវឹងដោយបានចែកបន្ទប់ពីផ្សេងពីគ្នា ហើយនៅពេលម៉ាស្សារួចនារីបម្រើការបានចូលទៅលាងដៃក្នុងបន្ទប់ទឹក ពេលនោះជនជាតិចិនដែលមានអាការៈស្រវឹងស្រាជោគជាំ បានចូលទៅតាមពីក្រោយដោយយកដៃខ្ទន់មាត់ និងចាប់សម្រាតខោអាវចេញបំណងចាប់រំលោភ ប៉ុន្តែនាងមិនព្រមដោយបានប្រតាយប្រតបគ្នារហូតលឺដល់អ្នកនៅខាងក្រោម។ ប្រភពបន្តថា បន្ទាប់លឺសម្លេងក្តុងក្តាំងពីក្នុងបន្ទប់ អ្នកនៅក្នុងហាងទាំងប្រុសទាំងស្រីបាននាំគ្នាស្ទុះឡើងទៅមើល ក៏ស្រាប់តែឃើញជនជាតិចិនម្នាក់នោះស្រាតខោអាវចេញរៀបនឹងចាប់រំលោភទៅហើយ ទើបនាំគ្នាចាប់ជនជាតិចិនម្នាក់នោះ និងជួយសម្រួលដង្ហើមដល់នារីរងគ្រោះដោយសារត្រូវគេខ្ទប់មាត់យូរពេក ។

បន្ទាប់ពីកើតហេតុភាគីបុរសជនជាតិចិន និងជនរងគ្រោះ បានធ្វើការសម្របសម្រួលគ្នា ដោយជនបង្កសុំទោស និងសុខចិត្តសងថ្លៃជំងឺចិត្តទៅនារីរងគ្រោះដោយមិនចង់មានរឿងវែងឆ្ងាយ តែមិនបានជាប់លុយមកក៏អោយមិត្តភក្រ្តទៅយកលុយ ។ ខណះនាំគ្នាអង្គុយរង់ចាំមិត្តភក្រ្តរបស់ជនជាតិចិនយកលុយមកនោះ ស្រាប់តែជនបង្កបានរត់ចេញពីក្នុងហាងម៉ាស្សាបំណងគេចខ្លួន ប៉ុន្តែមកដល់ចំណុចមុខសណ្ឋាគារផាមទ្រី បានទាក់ជើងដួលក៏ត្រូវអ្នកធ្វើការក្នុងហាងដែលដេញតាមពីក្តោយចាប់បានមកវិញ និងបានទំនាក់ទងសមត្ថកិច្ចផងដែរ ។

ក្រោយមកសមត្ថកិច្ចក៏បានយកជនបង្កទៅកន្លែងកើតហេតុវិញ ហើយមួយសន្ទុះក្រោយមិត្តភក្រ្តគេមកដើម្បីធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះ ដោយមិនរំខានដល់សមត្ថកិច្ច ហើយក្នុងរឿងនេះក៏មិនបានដឹងថាភាគីទាំង២សម្របសម្រួលគ្នាយ៉ាងណាដែរ ដោយមិនមាននណារម្នាក់បង្ហើបប្រាប់នោះទេ គ្រាន់តែដឹងថាភាគីខាងរងគ្រោះទាមទារសងជម្ងឺចិត្ត៥០០ដុល្លារ ៕ ជីម ភារ៉ា ដង្កោ

 

img_7725 img_7703 img_7710 img_7714 img_7720


ចែករំលែក៖