ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប្រើប្រាស់ដាវសាំមូរ៉ៃ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ករណីមុខសញ្ញាប្រើប្រាស់ដាវសាមូរ៉ៃ នៅចំណុច តាមបណ្តោយផ្លូវេលខ ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេថ្មី ខណ្ឌ សែនសុខ កាលពីវេលាម៉ោង១១និង៣០ នាទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ។

ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ សាឡៅ សុខហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី-២ឈ្មោះ លឹម ភា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ និងទី៣-ឈ្មោះ ប៉ុន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាងដែក អ្នកទាំង៣ស្នាក់នៅ ភូមិសែនសុខ៧ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលឃាត់ខ្លួន កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានល្បាតក្នុងភូមិសាស្ត្រសង្កាត់ភ្នំពេញថ្មី ដល់ចំណុចខាងលើ ឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិចពណ៌សពាក់ស្លាកលេខភ្នំពេញ 1FZ-1249។ ដោយមានគ្នា៣នាក់មានការសង្ស័យកម្លាំងបានឃាត់ម៉ូតូឲ្យឈប់តែជនសង្ស័យបានជិះម៉ូតូព្យាយាមគេចខ្លួនទើប កម្លាំងបានដេញតាមជនសង្ស័យទាំង៣នាក់ដល់ចំណុចរង្វង់លមូលកាំកូសុីធីទើបឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់យកមក សាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ចឹជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេបានលាក់ដាវសាមូរ៉ៃដែលនៅនឹងម៉ូតូពិតមែន ប៉ុន្តែពេល ជួបកម្លាំងសមត្ថកិច្ចដេញពួកខ្លួនបានបោះចោលតាមផ្លូវបាត់ទៅ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕ តុង សីហា

fer


ចែករំលែក៖