ព័ត៌មានទាន់ហេតុការណ៍៖

កន្លែងលក់ប្រេងបញ្ចូលអាគុយធ្វើម៉ាស៊ីននិងម៉ាស៊ីនទឹកកកលើផ្ទៃទឹកត្រូវបានអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធបិទព្រោះប៉ះពាល់បរិស្ថាន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះបាន ចុះបិទកន្លែងលក់ប្រេង បញ្ចូលអាគុយ, ជួសជុលម៉ាស៊ីន និងម៉ាស៊ីនទឹកកកនៅលើទឹកគ្រប់កន្លែងទាំងអស់ព្រោះការធ្វើអាជីវកម្មនៅលើផ្ទៃទឹកធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកទន្លេនិងសុខុមាលភាពរបស់ប្រជាពល រដ្ឋ ដែលកំពុងប្រើប្រាស់ទឹកស្អាត ។

ករណីចុះបិទការធ្វើអាជីវកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននេះកម្លាំងចម្រុះនិងមន្ត្រីមន្ទីរពាក់ព័ន្ធនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុច តាមដងទន្លេ ស្ថិតនៅស្រុកបរិបូរណ៍ ខេត្ត កំពង់ឆ្នាំង ។

មន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ការធ្វើអាជីវកម្មនៅលើទឹក ដូចជា ការលក់ប្រេង បញ្ចូលអាគុយ ធ្វើ ម៉ាស៊ីន អាជ្ញាធរបានឲ្យម្ចាស់អាជីវកម្មទាំងនោះបិទអស់ហើយ នៅតែខាងឃុំឆ្នុកទ្រូទេ ដែលអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធកំពុងចុះ ទៅពិនិត្យស្រាវជ្រាវនៅទីតាំងទាំងនោះទៀត ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការប្រកបរបរអាជីវកម្មទាំងនោះ ត្រូវបាន គេឃើញមានស្ថានីយប្រេងបណ្តែតទឹក២កន្លែងម៉ាស៊ីនទឹកកកធំៗនៅលើទឹកចំនួន៣កន្លែងនិងកន្លែងបញ្ចូលអាគុយ១កន្លែង និងធ្វើម៉ាស៊ីនលើទឹកជាច្រើនកន្លែទៀត ។ ចំណែកឯនៅក្រុងកំពង់ឆ្នាំងវិញ ក៏មាន ស្ថានីយប្រេងនៅលើទឹក១និងកន្លែងបញ្ចូលអាគុយធ្វើម៉ាស៊ីនជាច្រើនផងដែរ ។ ប្រភព បានបន្តថា គ្រប់ទីតាំងធ្វើអាជីវកម្មខាងលើ កំពុងទម្លាក់ចោលនូវសារធាតុពុល និង សារធាតុគីមីជាច្រើន ចូលទៅក្នុងទឹកទន្លេ ជារៀងរាល់ថ្ងៃគួរឲ្យបារម្ភចំពោះសុខភាព ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកស្អាត នៅតំបន់នោះ ។

ប្រជាពលរដ្ឋម្នាក់រស់នៅក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា កន្លែងធ្វើអាជីវកម្មនៅលើទឹក ខាងលើបានបញ្ចេញសារធាតុពុល និងសារធាតុគីមីចូលទៅក្នុងទឹកទន្លេ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកបានចោលកាកសំណល់ផ្សេងៗ និងបន្ទោបង់ចូលទឹកទន្លេជារៀងរាល់ថ្ងៃ ។ ដូច្នេះ សារធាតុពុលទាំងនោះនឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅ ទីតាំងទាំងនោះផ្ទាល់ និងប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាត ។

ក្នុងនោះដែរប្រជាពលរដ្ឋមួយចំនួនធំ ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត និងមន្រ្តី មន្ទីរពាក់ព័ន្ធជួយពន្លឿនក្នុងការបំលាស់ ទីកន្លែងធ្វើអាជីវកម្មទាំងនោះ និងអ្នករស់នៅលើផ្ទះបណ្តែតទឹកឲ្យឡើងគោក ព្រោះក្នុងរដូវប្រាំងទឹកទន្លេតិចជាតិពុលមានក្នុងទន្លេកាន់តែច្រើន ។

លោក ពៅ ប៊ុនថន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គោលការណ៍ របស់អាជ្ញាធរខេត្តតម្រូវឲ្យម្ចាស់ធ្វើអាជីវ កម្មដែលកំពុងដំណើរការឡើងគោកមិន អនុញ្ញាតឲ្យធ្វើក្នុងទឹកទេប្រសិនបើគ្មានទីតាំង នៅលើគោក គឺត្រូវបិទចោលតែម្តង ។ ព្រោះ កន្លែងទាំងអស់នោះវាបានបំពុលបរិស្ថានទឹកទន្លេ និងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្លាំងជាទូទៅផង ៕ ចន្ថា

aes aes-1


ចែករំលែក៖