ភ្នំពេញ៖ តារាសម្តែងស្រី កញ្ញា ពៅលីដា បានធ្វើឲ្យមហាជននៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការវិការគោរពប្រណិបត្តិម្តាយដោយការសំពះបាទជើងមុនពេលធ្វើដំណើរទៅក្រៅប្រទេស។ ការបង្ហាញពីក្តីគោរពដឹងគុណ និតក្តីអាឡោះអាល័យអ្នកម្តាយនេះ ត្រូវបានធ្វើឡើង កាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា នេះមុនពេលនាងចាកចេញពីកម្ពុជាចេញទៅច្រៀងរាំរកលុយនៅលើទឹកដីនៃសហរដ្ឋអាមេរិក។
ស្ទើរគ្រប់ជំហ៊ានចេញទៅសម្តែងទីជិតឆ្ងាយ ម្តាយតារាសម្តែងពៅ លីដា បានក្លាយជាអង្គរក្ស ពិសេស ដែលតាមកៀកកិតជិតកូនស្រី។ ជាលើកដំបូងដែលតារាសម្តែងស្រីពៅ លីដាទទួលបានទិដ្ឋាការពីមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដើម្បីចេញទៅច្រៀងរាំរកលុយនៅបណ្តារដ្ឋមួយចំនួនដែលសម្បូរប្រជាជនខ្មែររស់នៅ។ នេះក៏ជាគ្រាដំបូង ដែលនាងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារពិសេសម្តាយដែលតែងតាមជួយមើលការខុសត្រូវ។ ពៅ លីដាបញ្ជាក់ថា នាងចេញដំណើរដើម្បីទៅសម្តែងច្រៀងតាមការអញ្ជើញរបស់បងប្អូនខ្មែរនៅទីនោះរយៈពេលបីខែជាមួយនឹងតារាចម្រៀងអឿនស្រីមុំ។ពៅលីដាបានបញ្ជាក់ថាសម្រាប់សហរដ្ឋអាមេរិកនេះលើកទីមួយហើយដែលនាងបានជាន់ដែនដីមហាអំណាចមួយនេះតែយ៉ាងណានាងសង្ឃឹមថានឹងទទួលបានការគាំទ្រខ្លាំងដោយសារតែនាងមានបទពិសោធសម្តែងនៅបណ្តាប្រទេសជាច្រើនរួចមកហើយ។នាងបានបន្ថែមយ៉ាងរីករាយថានាងបានត្រៀមខ្លួនចូលរួមពិធីបុណ្យភ្ជុំបិណ្យនៅសហរដ្ឋអាមេរិកជាមួយនឹងបងប្អូនខ្មែរនៅទីនោះទាំងអស់គ្នា។ នាងបញ្ជាក់ដែរថា ការចាកចេញរបស់នាងគឺពិតជារំភើបជាមួយនឹងក្តីនឹករលឹកដល់មិត្តរួមការងារពិសេសក្រុមគ្រួសារគ្រាដែលនាងកម្រនឹងចាកចេញតែម្នាក់ឯងទៅកាន់ទីឆ្ងាយ និងរយៈពេលយូ។ ថៅកែលក់ផ្អកតាមអនឡាញនេះថ្លែងទៀតថានាងចេញទៅសម្តែងរយៈពេល៣ខែជាមួយបងស្រីអឿនស្រីមុំមានចម្រៀងជាច្រើន និងឈុតសម្តែងផ្សេងៗ ព្រមទាំងបានត្រៀមនូវឈុតសំលៀកបំពាក់ខ្មែរស្រស់សោភាចំនួនជាង១០ឈុតដែលបង្ហាញពីអត្តសញ្ញាណខ្មែរ។
តារាស្រីរូបនេះបញ្ជាក់ដែរថាការចេញទៅអាមេរិកនេះ មិនជាវេទិកាទទួលយកបេះដូងបុរសណានោះឡើយ ពោលអត់គិតតែម្តងក្រៅពីអារម្មណ៍សម្តែងជូនមហាជននៅទីនោះ។នាងគ្មានបំណងចងភ្ជាប់រូបភាពនេះហួសពីអត្តចរិកនារីខ្មែរឡើយក្រៅពីការរាប់អានធម្មតាមិនគិតអ្វីរឿងនោះក្រៅពីលើព្រេងវាសនាស្របពេលអ្នកម្តាយនាងក៍បញ្ជាក់រឿងនេះដែរគឺយើងជាអ្នកសិល្បៈកើតចេញពីសមត្ថភាពទើបមានថ្ងៃនេះ។
រយៈពេលបីខែនេះ មានអារម្មណ៍ថាយូរដែរ ព្រោះមិនដែលធ្លាប់បែកអ្នកផ្ទះ ពិសេសម្តាយ ដែលតែងតែទៅណាមកណាជាមួយកូននិងប្រៀនប្រដៅសំដីល្អៗ។យ៉ាងណានាងក៍រក្សាជំហរពាក្យពេចន៍គាត់ប្រាប់ឲ្យល្អហើយសន្យាថានឹងត្រឡប់មកវិញជួបគាត់បងប្អូននិងអ្នកគាំទ្រដូចពីមុន។បន្ទាប់ពីមានតម្រុយទៅអាមេរិកនេះការងារសិល្បៈក្នុងស្រុកនាងបានបញ្ចប់អស់ជាច្រើនកុំឲ្យជាន់់គ្នានិងនៅមានរឿងមួយដែលថតមិនទាន់ចប់តែបានម្ចាស់ផលិតកម្មអនុញ្ញាតិដែរ។
កន្លងទៅតារាសម្តែងពៅ លីដា ធ្លាប់់បានចេញទៅសម្តែងនៅប្រទេសបារាំង និងអូស្ត្រាលីកាលពីប៉ុន្មានឆ្នាំមុន ដោយនាងធ្លាប់យកម្តាយទៅជាមួយផងដែរ។ នាងរំពឹងថាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរនៅអាមេរិកដែលតែងតែឲ្យតម្លៃចំពោះអ្នកសិល្បៈគ្រប់ផ្នែកទាំងអស់ក្នុងនាមជាឈាមជ័រខ្មែរតែមួយ ៕ វឌ្ឍនា