ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឡាបានសៀកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរក្សាទុក និងប្រើប្រាស់គ្រឿងញៀន  

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទដឹកជញ្ជូន និងរក្សាទុកប្រើប្រាស់នូវសារធាតុញៀននៅក្រុងបានលុង ។

ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលំក្រោយហាងសួនរាត្រី ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ។

យោងតាមរបាយការណ៍ពីនគរបាលប៉ុស្តិ៍ឡាបានសៀកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ូ ហុងភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ ដែលបានប្រព្រឹត្តិនូវករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  ដកហូតបានម្សៅ ក្រាមពណ៌ស ថ្លា (សង្ស័យជាសារធាតុញៀន)ចំនួន០២ ថង់ធំ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ៕ វុទ្ធឦសាន

 

dw

 

 


ចែករំលែក៖