ព័ត៌មានទាន់ហេតុការណ៍៖

លិចទូកកណ្ដាលអូរបណ្ដាលឲ្យស្លាប់មួយគ្រួសារ ក្នុងនោះមានក្មេង ចាស់ ចំនួន៤នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន៤នាក់បានស្លាប់ ខណៈពីរនាក់ទៀត ជួយសង្គ្រោះទាន់ពេល ដោយសារលិចទូកកណ្ដាលអូរ ខណៈដែលជនរងគ្រោះនាំគ្នាទៅជិះទូក ទៅច្រូតស្មៅ ឱ្យគោ និងបេះផ្កាឈូកនៅវាលស្រែ ។

ហេតុការណ៍នគួរឲ្យរន្ធត់នេះ បានកើតឡើងនៅរសៀលថ្ងៃទី២ខែតុលាឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរធំខាងក្រោយវត្តក្រឡាញ់ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

បើតាមក្រុមគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះក្រោយពីច្រូតស្មៅ និងបេះផ្កាឈូក បានហើយ ក៏នាំគ្នាត្រឡប់មកវិញ តែអកុសល្យមានខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់ជីតាម្នាក់ក្មួយស្រី០១នាក់ និងចៅប្រុស០២នាក់ ចំណែកនៅសល់តែប្រពន្ធជនរងគ្រោះបានរួចផុតជីវិត ដោយសារតោងទូកជាប់។

លោកវរសេនីយ៍ត្រី ជី បេងជន អធិការនគរបាលស្តីទីស្រុកក្រឡាញ់បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការនោះមាន៖
ទី១/ឈ្មោះ ឡិន ផាន់ ភេទប្រុស អាយុ៤២ឆ្នាំ(ត្រូវជាជីតា) ទី២/ឈ្មោះ ម៉ក់ ស្រីភួង ភេទស្រីអាយុ១៦ឆ្នាំ(ក្មួយស្រី) ទី៣/ឈ្មោះ លិន សូណា ភេទប្រុស អាយុ០៤ឆ្នាំ(ចៅប្រុស) ទី៤/ឈ្មោះ សំណាង វណ្ណៈភេទប្រុស អាយុ០២ឆ្នាំ(ចៅប្រុស)។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ជានិរន្ដរ៍

dw 44 55


ចែករំលែក៖