ព័ត៌មានទាន់ហេតុការណ៍៖

មានវង់ល្បែងស៊ីសងគ្រប់ប្រភេទក្រោយមណ្ឌលសុខភាពរាម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រុមប្រជាពលរដ្ឋ ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ រាប់រយគ្រួសារបានសម្តែងការមិនពេញចិត្ត ក្រោយពីវង់ល្បែងត្រូវគេដាក់លេងជាចំហនៅខាងក្រោយមណ្ឌលសុខភាពរាមបង្កជាសំឡេងហ៊ោកញ្ជ្រៀវកង រំពងតែអាជ្ញាធរធ្វើហាក់ដូចជាមិនដឹង ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំង ល្បែងនេះ គឺមានចម្ងាយតែប្រមាណ១គីឡូ ម៉ែត្រប៉ុណ្ណោះពីប៉ុស្តិ៍រដ្ឋបាលរាម ដោយមានលេងល្បែងស្ទើរតែគ្រប់ប្រភេទ ដូចជា អាប៉ោង ខ្លាឃ្លោក និងបញ្ជល់មាន់ជាដើម ។ តែអាជ្ញាធរដែនដី ជាពិសេសសមត្ថកិច្ច នគរបាលមូលដ្ឋាន ហាក់មិនខ្វល់ខ្វាយ ដែលវាបានធ្វើផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាមបានអះអាងថា វាមិនពិត ដូចការលើក ឡើងនោះទេ។ លោកថា នៅចំណុចភូមិសាស្ត្រក្រោយមណ្ឌលសុខភាព ស្ថិតក្នុង ភូមិរាម ឃុំរាម ពុំមានទីតាំងល្បែងស៊ីសងដូចការរិះគន់នោះឡើយ ។ លោកបន្តថា គ្រប់ពេលមានគេរាយការណ៍មកថា មានលេងល្បែង ហើយសមត្ថកិច្ចតែងតែ ចុះទៅដល់ ប៉ុន្តែគាត់ពុំដែលបានឃើញវត្តមានវង់ល្បែងទាំងនោះឡើង ៕ ហេង នរិន្ទ្រ

b1-1 b1-2 b1-3


ចែករំលែក៖