ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ពេញផ្ទៃទឹកគ្មានសមត្ថកិច្ចនិងមន្រ្ដីជលផលបង្រាប

ចែករំលែក៖

ខេត្តសៀមរាប ៖ បទល្មើសនេសាទ ដែលប្រើឧបករណ៍ខុសច្បាប់មានជាបន្ត បន្ទាប់យ៉ាងអនាធិបតេយ្យ តែមិនទាន់មាន សមត្ថកិច្ច ឬមន្ត្រីជលផលណាម្នាក់ ចុះ បង្ក្រាបនៅឡើយទេ នៅតាមតំបន់៧៨ ស្ថិតនៅសង្កាត់ក្របីរៀល ស្រុកពួក ខេត្ត សៀមរាប ។ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់នោះ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទទាំងនោះ ជារបស់សហ គមន៍នេសាទក្នុងសង្កាត់ក្របីរៀលបាន ឃុបឃិតជាមួយប្រជាពលរដ្ឋ ដោយប្រើ ប្រាស់ឧបករណ៍ស្បៃមុងរាប់រយម៉ែត្រ ក្នុងនោះមានឧបករណ៍ឆក់នៅពេលយប់ ទៀតផង ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសហគមន៍បានបញ្ជាក់តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ថា សមត្ថកិច្ច និងមន្ត្រីជំនាញនៅតំបន់នោះ សង្ស័យត្រូវរូ៉វគ្នាជាមួយក្រុមឈ្មួញទើបបានជារក្សាទុកនូវបទល្មើសឲ្យមានកាន់តែច្រើនឡើងៗយ៉ាងដូច្នេះ?

លោក យាន ប៊ុនស៊ី នាយនគរបាល ប៉ុស្តិ៍សង្កាត់ក្របីរៀលនៅរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦បានឲ្យដឹងតាមទូរស័ព្ទ ថា “បើលោកជាអ្នកសារព័ត៌មាន លោក ចុះទៅបង្ក្រាបជាមួយខ្ញុំ ឥឡូវក៏បានដែរព្រោះកូនចៅនៅប៉ុស្តិ៍ច្រើនណាស់ ហើយ បទល្មើសខ្វះអី ” ។

លោក ទិត្យ ណារ៉ុង អធិការក្រុងសៀម រាបបានប្រាប់តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ដែរថា ចំពោះ បទល្មើសនៅក្នុងសហគមន៍នេះ គឺស្ថិត នៅក្នុងភូមិសាស្ត្រ ស្រុកពួកខេត្តសៀមរាបទេមិនមែនក្នុងទឹកដីសង្កាត់ក្របីរៀលទេ ដូច្នេះលោកមិនបានដឹងពីព័ត៌មាននេះឡើយ ។
ជុំវិញបទល្មើសនេសាទ ក្នុងសហគមន៍ ខាងលើនេះនគរវត្តមិនអាចទំនាក់ទំនង រកការបំភ្លឺបានទពីេប្រធានសហគមន៍នៅ រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ៕ ប៊ុនរិទ្ធី

srnews-post99 srnews-post100


ចែករំលែក៖