ព័ត៌មានទាន់ហេតុការណ៍៖

សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញក្នុងចម្ការដំឡូង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សាកសពស្ត្រីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងសភាពស្អុយរលួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាល ពីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុង ចម្ការដំឡូងមួយកន្លែង ស្ថិតនៅភូមិពើក ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា រហូតមកទល់ពេលនេះសមត្ថកិច្ចនៅមិន ទាន់ស្គាល់អន្តសញ្ញាណស្ត្រីរងគ្រោះនៅ ឡើយទេ។

ប្រភពបានបញ្ជាក់ថា សាកសពស្រី្តរង គ្រោះដែលស្លាប់មានភិនភាគដោយស្លៀកខោខូវបោយ ជើងវែងពណ៌ខៀវ អត់មានពាក់អាវក្រៅមានកម្ពស់ប្រហែល១,៦០ម៉ែត្រ មាឌធំសម្បុរសណ្តែកបាយ មានសភាពហើមស្អុយរលួយ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យ ដឹថងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះ សែ គឹមសាន អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានប្រទះឃើញ សាកសពស្ត្រីម្នាក់ដេកស្លាប់ក្នុងចម្ការដំឡូងរបស់ខ្លួន បន្ទាប់មកក៏ រាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះទៅ ពិនិត្យ ។

មន្រ្តីខាងលើបានឲ្យដឹងទៀតថា ជុំវិញ ករណីនេះ សមត្ថកិច្ចកំពុងត្រួតពិនិត្យនៅ កន្លែងកើតហេតុនិងស្រាវជ្រាវបន្ត។ រីឯសាក សពស្ត្រីរងគ្រោះសមត្ថកិច្ចស្វែងរកអត្ត សញ្ញាណដើម្បីប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី

65


ចែករំលែក៖