ពានរង្វាន់ណូបែលវេច្ចសាស្ត្រឆ្នាំនេះ បានធ្លាក់ទៅលើជនជាតិជប៉ុនដែលបានស្រាវជ្រាវស្វែងរកឃើញកោសិកា Autophagy ។ Autophagy គឺជាដំណើរស៊ី សំណល់ខ្លួនឯងរបស់កោសិកា។ ដំណើរការនេះចាំបាច់ណាស់សម្រាប់ដំណើរការផលិតកោសិកាថ្មី ហើយបំផ្លាញកោសិកា ចាស់។ ដើម្បីរក្សាលំនឹងកោសិកាមនុស្ស ចេះបំផ្លាញខ្លួនឯងនិងបង្កើតថ្មីជាធម្មតា។ ប៉ុន្តែនៅក្នុងករណីមានភាពមិនប្រក្រតី ដំណើរស្វ័យបរិភោគមានភាពរអាក់រអួល និងរំខាននោះនឹងអាចមានជំងឺជាច្រើនលេច ចេញឡើងដូចជាជំងឺទាក់ទងនឹងហ្សែន Lysosomales ជំងឺវង្វេងវង្វាន់ ជំងឺប្រព័ន្ធ ប្រសាទដែលអាចពិការទាំងរាងកាយ និង បញ្ញា Huntington ជំងឺរលាកប្រព័ន្ធអាហារ រ៉ាំរ៉ៃ Cronh ឬជំងឺខូចសាច់ដុំ ។ល។ និង។ ល។
ប្រធានគណៈកម្មាធិការណូបែលនៅ ស៊ុយអែតបានប្រកាសនៅថ្ងៃចន្ទទី៣ ខែ តុលានេះ ប្រគល់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្ត្រទៅឱ្យជីវវិទូជាតិជប៉ុនលោក Yoshinori Ohsumi ដែលបានស្រាវជ្រាវ រកឃើញយន្តការស្វ័យបរិភោគរបស់កោសិកា Autophagy ដំណើរការដែលអាច ត្រូវរំខានដោយសារជំងឺញ័រដៃជើងប៉ាគី សុនឬជំងឺទឹកនោមផ្អែម។ លោក យូស៊ីណូរី អូស៊ុមិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅ ពេលទទួលដំណឹងថា ជាប់ជ័យលាភីពាន រង្វាន់ណូបែលវេជ្ជសាស្ត្រក្នុងវ័យ៧១ឆ្នាំ ចំពោះការងារស្រាវជ្រាវដំណើរការស្វ័យ បរិភោគរបស់កោសិកាឬហៅជាភាសាអង់គ្លេស Autophagy ។ បទពិសោធន៍ និងការ សិក្សារបស់លោក អូស៊ុមិ គឺជាកូនសោដ៏សំខាន់សម្រាប់ពិភពលោកអ្នកវេជ្ជសាស្ត្រ ក្នុងការយល់អំពីដំណើរផ្លាស់ប្តូរកោសិកាចាស់ទៅបង្កើតកោសិកាថ្មីភាពចាស់ជរា របស់កោសិកា និងអំពីចម្លើយរបស់សរីរាង្គរបស់មនុស្សនៅពេលឃ្លានអាហារ និងនៅ ពេលមានការបង្ករោគ។
ការសិក្សាលើប្រធានបទនេះមានការ លំបាកខ្លាំងណាស់ ព្រោះពីមុនមកគេមានការយល់ដឹងអំពីដំណើរការរបស់កោសិកានេះតិចតួចនៅឡើយ។ គេត្រូវរង់ចាំទាល់ តែដល់ឆ្នាំ១៩៩០ ចាំលទ្ធផលការងារស្រាវ ជ្រាវរបស់លោក អូស៊ុមិ ធ្វើពិសោធន៍ដោយ ប្រើមេម្សៅនំប៉័ង ទើបអាចសម្គាល់អត្ត សញ្ញាណហ្សែនដែលចាំបាច់ក្នុងដំណើរការស្វ័យបរិភោគរបស់កោសិកា Autophagy បាន៕ ម៉ែវ សាធី