ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍បន្តចុះឃាត់ខ្លួនជនជាតិវៀតណាមរស់នៅ និងធ្វើការខុសច្បាប់បាន៨នាក់

ចែករំលែក៖

ភ្នំពេញ: ជនជាតិវៀតណាម៨នាក់ ត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនបុរសជនជាតិវៀតណាមចំនួន៨នាក់ទៀត ។

ករណីចុះបង្រ្កាបជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅទីតាំងផ្ទះល្វែងតាម(ភោជនីយដ្ឋានយីហោភ្នំពេញខេមរា) ស្ថិតនៅផ្លូវលេខ៦១ កែង១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ពួកគេជាកម្មកសំណង់ជនជាតិវៀតណាមជួលស្នាក់នៅ បានចំនួន ០៨នាក់ មាន លិខិតឆ្លងដែន០៣ក្បាល ទិដ្ឋាការទេសចរណ៍ តែមកបំរើការងារខុសទិសដៅ និងគ្មានលិខិតឆ្លងដែនចំនួន០៥នាក់។

ពាក់ព័ន្ធនិងករណីនេះផងដែរ លោកក៏បានអំពាវនាវ និងសុំអោយជនបទេសដែលស្នាក់នៅ និងសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។

លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថា កន្លងមកលោកបានអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា អស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ៕ ស ដារ៉ា

img_2386 img_2384 img_2385


ចែករំលែក៖