ព័ត៌មានទាន់ហេតុការណ៍៖

បុរសញៀនថ្នាំខឹងឪពុកម្តាយមិនស្តីដណ្តឹងប្រពន្ធឲ្យ ចងកធ្វើអត្តឃាតលើដើមមៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅលើដើមមៀន បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់គេសង្ស័យថា បុរសម្នាក់នេះខឹងឪពុកម្តាយមិនចូលស្តីដណ្តឹងប្រពន្ធឲ្យ ក៏ព្រោះតែខ្លួនម្ង៉ៃកាត់ ម្ង៉ៃកោរ ញៀនថ្នាំនោះ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចជំនាញដែលចុះពិនិត្យដល់កន្លែងកើតហេតុ បន្ទាប់ពីការភ្ញាក់ផ្អើលបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឆែម ចាន់ថន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចអះអាងថា មូលហេតុឈានដល់ករណីចងកធ្វើអត្តឃាតកើតឡើង ដោយសារកាលពីពីរ បី ថ្ងៃមុន ជនរងគ្រោះបានសុំម្តាយឪពុកចូលស្តីដណ្តឹងប្រពន្ធ ប៉ុន្តែម្តាយបានបដិសេធន៍ មិនទាន់គិតគូររៀបចំទុកដាក់ឲ្យនោះទេ ដោយសារពុំទាន់មានលុយគ្រប់គ្រាន់ ហើយក៏បង្កឲ្យថ្នាំងថ្នាក់ ឈ្លោះប្រកែកគ្នាជារឿយៗកើតឡើង លុះរហូតមកដល់ព្រឹក ថ្ងៃ ខែកើតហេតុ ក៏មានការប្រទះឃើញជនរងគ្រោះធ្វើអត្តឃាតលើដើមមៀនស្លាប់បាត់ទៅហើយ ។

លោក គង់ ណន អធិការរងស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះជាកូនទី១ នៅលីវ រស់នៅក្នុងបន្ទុកឪពុក ម្ដាយ មានទីលំនៅភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះដែលបានចង់កសម្លាប់ខ្លួននេះ ដោយមូលហេតុញៀនថ្នាំ បាត់បង់ស្មារតី តែពុំមានការប៉ះទង្គិច ឬរងសម្ពាតពីសំណាក់ក្រុមគ្រួសារអ្វីឡើយ ។

ក្រោយធ្វើកោសល្យវិច័យ សាកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត

 

ee qw w2


ចែករំលែក៖