ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាជនចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូមពីស្រ្តីម្នាក់

ចែករំលែក៖

ភ្នំពេញ : ប្រជាជនចាប់ជនសង្ស័យ១នាក់ ក្នងចំណោមបក្ខពួក២នាក់ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូមពីស្រ្តីម្នាក់ បានសម្រេច តែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៩៩ ស្ថិតនៅភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ វិទ្យាល័យបឹងត្របែក ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូមពិតមែន ដោយមុនកើតហេតុពួកគេមានគ្នា៣នាក់ ម៉ូតូ២គ្រឿង ហើយរូបគេជិះម៉ូតូម៉ាកឌ្រីម សង់សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT .9090 សេរីឆ្នាំ២០១៦ ។

បុរស ឈុន សីុថា  អាយុ៦៧ឆ្នាំ មុខរបរមន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២៣៧B ផ្លូវ៩៩ កែង៥០៧ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដឹកប្រពន្ធមានឈ្មោះ មុត ចន្ថា  អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ ។

បើតាមប្រភពពត៌មានពីប្ដីបានប្រាប់អោយដឹងថា មុនដោយមុនកើត ជនរងគ្រោះបានជិះម៉ូតូម៉ាកស្គុបពី ពណ៍ស ពាក់ស្លាកលេខ កំពត 1E .0727 ចេញពីផ្ទះ គោលបំណងមកផ្សារបឹងត្របែក ពេលមកដល់ចំណុចផ្លូវលេខ៩៩ ក្នុងទិសដៅពីត្បូងមកជើង ក៏ស្រាប់តែមានជនសង្ស័យ២ម្នាក់ ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FT .9090 សេរីឆ្នាំ២០១៦ ស្របទិសគ្នា មកពីក្រោយ ក៏ធ្វើសកម្មភាពឆក់កាបូមកលុយ ក្នុងនោះមានជាង១មឺុន៥ពាន់រៀលនិងលុយដុល្លា១០ដុល្លា និងទូរស័ព្ទម៉ាកណូគារ ពណ៍ស១គ្រឿង ដែលកាន់ជាប់ និងដៃហើយក៏ធ្វើអោយដួលទាំងប្ដី ប្រពន្ធពេលនោះ ក្រុមជនសង្ស័យរត់បានប្រហែល២០ម៉ែត្រ ក៏ជ្រុលទៅបុកម៉ូតូឌុប១គ្រឿង ដួលហើយត្រូវប្រជាជនចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក ដើម្បីចាត់ការតាមច្បាប់ ។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យប្តឹងសំណូមពរឲ្យសមត្ថកិច្ចជួយតាមចាប់បក្ខពួកសេសសល់២នាក់ទៀតដោយជនសង្ស័យស្គាល់អសយដ្ឋាន ដោយគាត់ខឹងណាស់ធ្វើអោយប្ដីប្រពន្ធគាត់ដួលទាំង២នាក់ ហើយរងរបួសរលាត់ដៃ ជើងទាំង២នាក់ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងត្របែកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

 

image2 image1


ចែករំលែក៖