ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់យកសំណាញ់ទៅបង់យកត្រី ពេលលើកមកជាប់អាវុធខ្លី០១ដើមបង្កការភ្ញាក់ផ្អើលទាំងព្រលឹម ហើយបានរាយការណ៍ប្រាប់មកសមត្ថកិច្ចភ្លាមៗ និងបានប្រគល់ឲ្យយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋរលាប ។
ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចអាងបង្ហៀរទឹករលាប ស្ថិតក្នងភូមិ-សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរលាបបានឲ្យដឹងថា អាវុធខ្លីចំនួន០១ដើមនិងបង់ចំនួន០១ គ្មានគ្រាប់ខាងលើ ម៉ាក AUSTRlA ពណ៏ខ្មៅ លេខ WET 5168 ។
ប្រភពពីសមត្តកិច្ចនគរបាលខាងលើបន្តថាអាវុធខ្លីនិងបង់គ្មានគ្រាប់នេះ ត្រូវបានប្រជាពលរដ្ឋម្នាក់ឈ្មោះ លី សុះ ភេទប្រុស អាយុ ៥៩ឆ្នាំ ខែ្មរឥស្លាម បច្ចុប្បន្នរស់ភូមិ-សង្កាត់កើតហេតុ គាត់ទៅបង់សំណាញ់យកត្រីត្រង់ចំណុចខាងលើ ស្រាប់តែនៅពេលស្រាវសំណាញ់ឡើងបានអាវុធនេះទៅវិញ។
ប្រភពដដែលបន្តទៀតថាអាវុធខ្លីចំនួន០១ដើមនិងបង់ចំនួន០១គ្មានគ្រាប់ (ជាប្រភេទអាវុធប្រើហ្គាសបាញ់គ្រាប់កង់បាញ់មនុស្សស្លាប់)ដែលប្រជាពលរដ្ឋបង់សំណាញ់បានពីក្នុងទឹកនេះ គាត់បានប្រគល់ឲ្យសមត្តកិច្ចបាលប៉ុស្តិ៍ ហើយបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ៕ បឹុម ពិន