ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ីលឡារី គ្លីនតុន ចោទប្រកាន់ លោក ដូណាល់ ត្រាំ ថាបានយកប្រាក់ជូនចិន

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែតុលា បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បានថ្កោលទោសដល់បេក្ខ ភាពមកពីគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ដែលបានទិញដែកពីប្រទេសចិនជំនួស ទិញពីអាមេរិកសម្រាប់គម្រោងសាងសង់ធំៗចំនួន៣ចុងក្រោយរបស់លោក។
លោកស្រីគ្លីនតុនរិះគន់ថា «យើងបាន រកឃើញថា លោក ដូណាល់ ត្រាំ បានទិញដែកដែលមានតម្លៃថោកពីប្រទេសចិនមិនមែនទិញនៅអាមេរិកនោះឡើយ។ លោក មិនបានគាំទ្រដល់ពលរដ្ឋរបស់យើងឡើយ ដោយគាំទ្រ និងជួយដល់ពលកររបស់ចិន ទៅវិញ។ ចំណុចទាំងនោះបានបង្ហាញយ៉ាង ច្បាស់ជាលោក ត្រាំ កំពុងតែតំណាងដល់ការខុសឆ្គងក្នុងវិស័យសេដ្ឋកិច្ចរបស់ យើង»។

នៅក្នុងរបាយការណ៍មួយដែលបាន ផ្សព្វផ្សាយនៅលើគេហទំព័រ Newsweek បង្ហាញឲ្យឃើញថា ក្រុមហ៊ុនរបស់មហា សេដ្ឋី ដូណាល់ ត្រាំ បានទិញដែកថែបពី ប្រទេសចិនមិនមែនទិញនៅ Pennsylvania Ohio , Michigan ឬ Wisconsin នោះ ឡើយ។

លោកស្រីគ្លីនតុនបញ្ជាក់ថា «ជាការ ពិតណាស់លោក ត្រាំ បានយកប្រាក់ទៅឲ្យ ចិន នេះបានបង្ហាញយ៉ាងច្បាស់ថា លោក និយាយផ្សេងធ្វើផ្សិង។ សកម្មភាពទាំងនោះបានធ្វើឲ្យពលរដ្ឋអាមេរិកជាច្រើនត្រូវបាត់បង់ការងាធ្វើ»។ ប្រសិនបើលោក ត្រាំទិញសម្ភារសំណង់នៅក្នុងប្រទេសរបស់ខ្លួន នោះវាជារឿងដ៏ប្រសើរសម្រាប់បេក្ខភាពប្រធានាធិបតីអាមេរិក។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ លោក ដូណាល់ ត្រាំ បេក្ខ ជនប្រធានាធិបតីមកពីគណបក្សសាធារណ រដ្ឋកំពុងប្រឈមនឹងរឿងអាស្រូវ ថ្មីមួយ ទៀតដែលទម្លាយដោយកាសែត New York Times។ តាមឯកសារមួយចុះផ្សាយ ដោយកាសែត New York Times ឲ្យដឹងថា មហាសេដ្ឋីរូបនេះបានរាយការណ៍ប្រាប់រដ្ឋពីការរកស៊ីខាតចំនួន៩១៦លានដុល្លារក្នុងឆ្នាំ១៩៩៥។ ទឹកប្រាក់ខាតបង់នេះបាន អនុញ្ញាតឲ្យលោកត្រាំរួចពីការបង់ពន្ធលើប្រាក់ចំណូលរយៈពេល១៨ឆ្នាំ។

រឿងអាស្រូវរបស់លោក ដូណាល់ ត្រាំ ដែលទើបបានទម្លាយឲ្យដឹងដោយកាសែត New York Times គឺទាក់ទងនឹងក្រដាសពន្ធ ចំណូលរបស់លោក ដូណាល់ ត្រាំ ក្រោយពីជួបបញ្ហាហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនកាស៊ីណូរបស់លោក ត្រាំ នៅ Atlantic City ក្នុងឆ្នាំ១៩៩៥។ ផ្អែកតាមឯកសារចុះផ្សាយ ដោយកាសែត New York Times លោក ដូណាល់ ត្រាំ បានប្រកាសពីការខាតបង់ ទឹកប្រាក់ចំនួន៩១៦លានដុល្លារ។ ជាមួយ នឹងការខាតបង់របៀបនេះលោក ត្រាំ បាន រួចផុតពីការបង់ពន្ធឲ្យរដ្ឋរយៈពេល១៨ ឆ្នាំ។ តែបញ្ហានៅត្រង់ថា រឿងអាស្រូវមួយនេះហាក់ដូចជាបង្កប់ដោយភាពមន្ទិល សង្ស័យ ពិសេសភាពកេងបន្លំរបស់លោក ត្រាំ ដើម្បីគេចពីការបង់ពន្ធ។

ប្រតិកម្មពាក់ព័ន្ធនឹងរឿងអាស្រូវថ្មីនេះបានធ្លាក់មកជាបន្ត បន្ទាប់ដោយផ្តើមពី ក្រុមលោកដូណាល់ ត្រាំ។ ទីប្រឹក្សារបស់ លោកត្រាំ គឺលោក រូឌី បានពន្យល់បក ស្រាយថា ទង្វើរបស់លោកត្រាំមិនមែនជារឿងខុសច្បាប់ទេ ព្រោះក្នុងនាមជាប្រធាន ក្រុមហ៊ុន លោក ត្រាំ អាចនឹងរួចខ្លួនពីការ បង់ពន្ធ ឬមួយបង់ពន្ធតិចតួចប្រសិនបើការរកស៊ីឡុងចុងឬមិនសូវទទួលបានផល ចំណេញច្រើន។ ប៉ុន្តែការអះអាងនេះមិនបានធ្វើឲ្យគណបក្សគូប្រជែងគឺគណបក្សប្រជាធិបតេយ្យជឿបានទេ ៕ ម៉ែវ សាធី
clinton

5798fcd74ac6c


ចែករំលែក៖