ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ពីជនជាតិបរទេស

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោម បក្ខពួក៤នាក់ត្រូវសមត្ថកិច្ចនគរបាលបុ៉ស្តិ៍បឹងកេងកង១ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរសព្ទ័ពីបុរសជនជាតិបរទេស ម្នាក់បានសម្រេចរួចមក។ ហេតុការណ៍នេះបង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង២ រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅ ចំណុចផ្លូវលេខ៣១០ សង្កាត់បឹងកេង កង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី១បាន ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១-ឈ្មោះ ថៃ ពេញរីយា៉ ភេទ ប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ទី២-ឈ្មោះ ហាក់ ណារដ្ន ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ច្បារអំពៅ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងនេះបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់យក ទូរស័ព្ទជនបរទេសប្រាកដមែនដោយមុនកើតហេតុពួកគេមានគ្នា៤នាក់ជិះមូ៉តូ២គ្រឿងគឺម៉ាកស៊ុយហ៊្សុយគីនិចពណ៌ស លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG-7426 ១គ្រឿង និងម៉ាកស៊ុយហ៊្សុយគីនិច ១គ្រឿងទៀត។

បើតាមប្រភពពត៌មានពីជនរងគ្រោះជាជនជាតិអឺរ៉ុបសុំមិនបញ្ចេញឈ្មោះបានប្រាប់ ឲ្យដឹងថា មុនពេលកើតគាត់បានជិះកង់ពី ផ្ទះក្នុងគោលបំណងមកកោរសក់នៅក្បែរ ចំណុចខាងលើ។ លុះពេលមកដល់ចំណុច ផ្លូវលេខ៣១០ ខណៈកំពុងជិះកង់ក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមានជនសង្ស័យ ៤នាក់ជិះមូ៉តូ២គ្រឿង១គ្រឿងម៉ាកស៊ុយហ៊្សុយគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1FG-7426 និង១គ្រឿម៉ាក ស៊ុយហ៊្សុយគីនិចដែរ តែមិនចាំស្លាកលេខ និងពណ៌ ជិះស្របទិសគ្នាមកពីក្រោយក៏ធ្វើ សកម្មភាពឆក់យកទូរសព្ទ័ដៃពីរបស់គាត់បានសម្រេច តែក្រោយមកក៏ត្រូវសមត្ថកិច្ចនគរបាលបុ៉ស្តិ៍បឹងកេងកង១ឃាត់ខ្លួនបាន។ ចំណែកបក្ខពួក២នាក់ទៀតជិះមូ៉តូគេចខ្លួនបាត់ស្រមោលតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូត្រូវបាន កម្លាំងនគរបាលបុ៉ស្តិ៍បឹងកេងកង១នាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌចំការមន ដើម្បីសួរនាំនិងចាត់ការ តាមនីតិវិធី៕ ស រស្មី

image1 image2 image3 image4 image5


ចែករំលែក៖