ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសាឡង់ផឹកស្រវឹងបាញ់ផ្អើលក្រុងព្រះសីហនុត្រូវសមត្ថកិច្ចឃាត់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ឈ្មោះ ផេង ហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសាឡង់របស់ក្រុមហ៊ុនថៃត្រូវ បានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននាំយកមកសាកសួរនិងចាត់ការតាមនីតិវិធី។ ករណីចាប់ខ្លួននេះសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងជិត៣រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅម្តុំផែទំនប់រលក ស្ថិតនៅ ក្នុងក្រុងព្រះសីហនុ ពាក់ព័ន្ធករណីប្រើ ប្រាស់កាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់បោះសេរីកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១៦ ។

សមត្ថកិច្ចអះអាងថា ក្រោយពីបាញ់បោះសេរីបង្កការភ្ញាក់ផ្អើលហើយជនសង្ស័យ បានដើរឡើងទៅលើសាឡង់រួចក៏បោះ កាំភ្លើងចូលទៅក្នុងទឹកសមុទ្របាត់រកមិនឃេីញឡេីយ ។

លោក ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌នៃ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា តាមចម្លើយជនសង្ស័យ កាំភ្លើងដែលគេបាញ់បោះសេរីនោះបាន ទិញពីប្រទេសថៃ ។ មុនពេលកើតហេតុគេ បានទៅផឹកសុី ហើយពេលត្រឡប់មកវិញ មានគេចង់មើលងាយទើបមកយកកាំភ្លើង នៅក្នុងសាឡង់ទៅបាញ់តែម្តង។ ក្រោយពីបាញ់ហើយរូបគេបានយកកាំភ្លើងទៅបោះចោលនៅក្នុងទឹកសមុទ្រ ។

លោកវរសេនីយ៍ត្រី ឆេង វុទ្ធី បាន បញ្ជាក់ថា ជនសង្ស័យបាញ់បោះសេរីខាង លើនេះត្រូវបញ្ជូនទៅតុលាការនៅរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីចោទ ប្រកាន់ និងចាត់ការតាមនីតិវិធី ៕ ឆ្លាមសមុទ្រ

fb_img_1475586548062


ចែករំលែក៖