ភ្នំពេញ៖ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ស្ថានទូត និងស្ថាន អគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេសបាន យកចិត្តទុកដាក់ជួយដោះស្រាយរាល់ បញ្ហាដែលកើតមានឡើងចំពោះពលរដ្ឋ ខ្មែរ ពលករ ពលការិនី និងស្ត្រីខ្មែរ ដែល បានទៅធ្វើការ ឬទៅរៀបការជាមួយជន បរទេស ទាំងស្របច្បាប់ និងមិនស្របច្បាប់ នៅក្រៅប្រទេសដូចជា ការរំលោភបំពាន ផ្សេងៗពីសំណាក់និយោជកមកលើ ពលករ-ពលការិនីខ្មែរ ផ្ដល់ការគាំទ្រផ្នែក ច្បាប់(ផ្ដល់មេធាវីពេលឡើងតុលាការ) ការទាមទារសំណងផ្សេងៗ ធ្វើទំនាក់ទំនង និងសហការជាមួយអាជ្ញាធរមានសមត្ថ កិច្ចប្រទេសតាំងនៅឲ្យជួយសម្រួលផ្តល់ បណ្ណការងារ និងទិដ្ឋាការស្នាក់នៅ និង ជួយរៀបចំមាតុភូមិនិវត្តន៍ ។ល។
ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៦ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ ស្ថានទូត និងស្ថានអគ្គកុង ស៊ុលកម្ពុជានៅក្រៅប្រទេសបានបំពេញ នូវការងារសំខាន់ៗ មួយចំនួន ដូចជា ទី១- ជួយសង្គ្រោះ និងសម្រួលការធ្វើមាតុភូមិ និវត្តន៍ជូនពលរដ្ឋខ្មែរបានចំនួន៥៧៨នាក់ (គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៦) ក្នុងនោះមានដូចជាប្រទេសវៀតណាម ចំនួន១៧៤នាក់, ប្រទេសម៉ាឡេស៊ី ចំនួន ១៥០នាក់, ប្រទេសថៃចំនួន១៣៣នាក់, ប្រទេសឥណ្ឌូណេស៊ី ចំនួន៥៧នាក់, ប្រទេសចិនចំនួន៤៧នាក់, ប្រទេស ជប៉ុនចំនួន៩នាក់, ប្រទេសសិង្ហបុរី ចំនួន ៣នាក់, ប្រទេសរុស្ស៊ី ចំនួន២នាក់, ប្រទេសឡាវ ចំនួន១នាក់, ប្រទេស អារ៉ាប៊ីសាអូ៊ឌីត ចំនួន១នាក់, ប្រទេស អូស្ត្រាលី ចំនួន១នាក់។
ទី២-ជួយសម្រួលស្នើសុំទិដ្ឋាការជូន ពលករ-ពលការិនីកម្ពុជាទៅធ្វើការនៅ ប្រទេសថៃ ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈ រវាងប្រទេសទាំងពីរ ចំនួន១៤.៨៩០នាក់ (គិតត្រឹមថ្ងៃទី១៩ កញ្ញា ២០១៦)។
ទី៣-ជួយសម្រួលក្នុងការបញ្ជូន ពលករ-ពលការិនីកម្ពុជាបានចំនួន ៥.៩៦៥នាក់ (គិតត្រឹមថ្ងៃទី៥ កញ្ញា ២០១៦) ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយនឹងបានជួយដោះស្រាយបញ្ហាជា ច្រើនករណី ដែលពលករ-ពលការិនី ឬពលរដ្ឋយើងដែលរស់នៅទីនោះ ជួបប្រទះ ៕ ហេង នរិន្ទ្រ