ខេត្តព្រះសីហនុ ៖ បុរសជាកម្មករ សំណង់ម្នាក់នៅលើកោះរ៉ុងបានស្លាប់ ខណៈស្រវឹងស្រា ហើយដើរដួលកាលពី កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។
មន្រ្តីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ យឹម គា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្ម ករសំណង់ ស្នាក់នៅភូមិ-ឃុំកើតហេតុ ខាងលើ។
តាមប្រភពនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាឡើងស្រវឹងជោគជាំ បន្ទាប់មកក៏ដើរដួលរងរបួសធ្ងន់ធ្ងរបន្ទាប់មកក៏បានស្លាប់នៅកន្លែងកើតហេតុតែម្តង។
មន្ត្រីខាងលើបានឲ្យដឹងទៀតថា ក្រោយ ពេលកើតហេតុនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ទើបប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះ។
សមត្ថកិច្ចបាន ចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យបានសន្និដ្ឋានថា ជរងគ្រោះស្លាប់ដោយសារ ស្រវឹងស្រា ហើយដួលប៉ះវត្ថុរឹង។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាមសមុទ្រ